Connect with us

ជីវិតកម្សាន្ដ

នេនទុំ ចេញមុខសុំទោសជាលើកទី ២ ហើយបញ្ជាក់ថា នឹងសាក់រូបផ្សេងនៅលើរូបព្រះព្រហ្ម

បានផុស

នៅ

ជាថ្មីម្តងទៀងតារាចម្រៀងរ៉េប នេនទុំ បានចេញមុខសុំទោសមហាជន និងអ្នកគាំទ្រចំពោះកំហុសឆ្គងដែលលោកបានសាក់រូបព្រះព្រហ្មនៅលើកំភួនជើង។ ​ម្យ៉ាងទៀត នេន​ទុំ​ ក៏បាន​បញ្ជាក់ថា​ លោក​នឹង​សាក់​រូប​ផ្សេង​នៅ​ពីលើ​សាក់​ព្រះព្រហ្ម​បន្ទាប់ពី​ជាសះស្បើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារាចម្រៀង នេន​ទុំ​ បានចេញ​វីដេអូ​សុំទោស​ជា​លើក​ទី​ ២ ​នេះ ​ក្រោយ​ពេលដែល​ការចេញមុខ​សុំទោស​លើក​ទី​ ១​ ហាក់​មិន​ទទួលបាន​ផល​ដោយសារតែ​សំឡេង​នៃ​ការរិះគន់​របស់​មហាជន​ គឺ​មិនមាន​ភាព​ស្ងប់ស្ងាត់ ​ខណៈក្នុងនោះ​ក៏មាន​ការ​ជេរ​បញ្ជោរ​ដល់​រូបលោក​ និង​អ្នក​ដែល​ចេញមក​ការពារ​លោក​ផងដែរ​។​

​តាមរយៈវីដេអូ​ថ្មី​នេះ នេន​ទុំ បាន​និយាយថា ​វីដេអូ​នេះ​សង្ឃឹម​បងប្អូន​ឈប់​ជេរ​គ្នា​ហើយ​ ខ្ញុំ​នឹង​លុប​ដូរ​សាក់​ជើង​។​ លោក​បន្តថា​ ដោយសារតែ​ស្នាម​សាក់​នេះ​ គឺ​ធ្វើ​ឲ្យ​មហាជន​មិន​សប្បាយចិត្ត​ជាច្រើន​នាក់​ ទោះបី​លោក​ធ្លាប់​ចេញមុខ​សុំទោស​ម្តង​រួចហើយ​ក្តី​។ ​ដូច្នេះ​លោក​សម្រេច​ថា ​នឹង​សាក់​រូប​ផ្សេង​នៅលើ​រូប​ព្រះព្រហ្ម​ហើយ​លោក​នឹង​ថត​បង្ហាញ​ដល់​មហាជន​ ដើម្បី​អស់ចិត្ត​។​

​គេ​នៅ​ចាំបាន​ថា ​កាលពី​ថ្ងៃទី​ ០៣ ​ខែសីហា​ ឆ្នាំ ​២០២២​ កន្លងទៅ​មហាជន​ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ផ្ទុះ​ការរិះគន់ ​ដោយ​បង្ហាញ​ការមិន​ចេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​តារាចម្រៀង​ នេន​ទុំ ដែល​បាន​យក​រូប​ព្រះកេស​របស់​ព្រះព្រហ្ម​ទៅ​សា​ក់លើ​កំភួនជើង​ហាក់​មិនឱ្យ​តម្លៃ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​។ ​ប៉ុន្តែ​ក្រោយពី​មានការ​រិះគន់​ពេលនេះ នេន​ទុំ​ ក៏បាន​ចេញមុខ​សុំទោស​ជា​សាធារណៈម្តង​រួចមកហើយ​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម