ជីវិតកម្សាន្ដ
ដៃគូ ៤រូប សក្តិសមឥតទាស់ជាមួយ Baifern អ្នកគាំទ្រចង់ឱ្យសម្ដែងរួមគ្នាម្ដងហើយម្ដងទៀត
តារាសម្ដែងដ៏មានប្រជាប្រិយភាព Baifern Pimchano ធ្លាប់ធ្វើឲ្យមហាជនលង់ស្រឡាញ់មិនតិចនាក់នោះទេ ដោយសារសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ និងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិរបស់នាង។ តារាស្រីរូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតទាំងក្នុងនិងក្រៅប្រទេសកាន់តែខ្លាំងឡើងៗ ក្រោយដណ្ដើមបានតំណែងជាតួឯកជាមួយតារាប្រុសជួរមុខជាច្រើនរូប។ ទន្ទឹមនឹងតំណែងតួឯក នាងក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ ចាត់ទុកជាដៃគូសម្ដែងសក្តិសមឥតទាស់ មិនថានាងសម្ដែងជាមួយតារាប្រុសរូបណាក៏ដោយ។
តារាសម្ដែង Nine Naphat


Nine Naphat និង Baifern ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសកាលពីឆ្នាំ ២០១៩ ក្រោយពីពួកគេទាំងពីរសម្ដែងក្នុងខ្សែភាពយន្តស្នេហាជាមួយគ្នាក្នុងរឿង “Friend Zone” ។ ក្រៅពីខ្សែភាពយន្តនេះ អ្នកទាំងពីរក៏សម្ដែងរួមគ្នាក្នុងភាពយន្តផ្សេងផងដែរ ហើយជាការពិតណាស់ពួកគេនៅតែដណ្ដើមបានប្រជាប្រិយភាពពីទស្សនិកជន។
តារាសម្ដែង Mario Maurer



ក្រោយសហការសម្តែងក្នុងរឿង “First Love” លោក Mario និង Baifern បានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយត្រូវគេចាត់ទុកជាដៃគូដ៏សក្តិសមបំផុត។ យ៉ាងណាមិញ បន្ទាប់ពីពេល ១០ឆ្នាំ ក្រោយសម្ដែងរួមគ្នា អ្នកទាំងពីរបានចាប់ដៃគ្នាម្ដងទៀតសម្ដែងភាពយន្តថ្មីរឿង “AI Love You” ហើយនៅតែត្រូវទស្សនិកជនកោតសរសើរដដែល។
តារាសម្ដែង Push Puttichai


បន្ទាប់ពីលេចមុខក្នុងភាពយន្តភាគដ៏ល្បីរឿង “The Fallen Leaves” កាលពីឆ្នាំ២០១៩ Baifern និង Push បានក្លាយជាគូស្នេហ៍លើអេក្រង់ដ៏សក្កិសម និងត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្គូផ្គងឱ្យពួកគេសម្ដែងរួមគ្នាម្ដងទៀតនាពេលអនាគត។
តារាសម្ដែង Nadech Kugimiya


Baifern និង Nadech ក៏ជាគូស្នេហ៍សក្តិសមបំផុតផងដែរ ក្នុងវិស័យភាពយន្តថៃ ក្រោយអ្នកទាំងពីរសម្ដែងរួមគ្នាក្នុងភាពយន្តខ្នាតធំរឿង “The Con Heartist” កាលពីឆ្នាំ២០២០។ ដោយសារ Nadech ជាតារាប្រុសដ៏មានប្រជាប្រិយភាព និងពេញនិយមបំផុតនៅក្នុងប្រទេស ទើបគេគេចាត់ទុកតារាស្រីស្រស់ស្អាតដូច Baifern ជាដៃគូសម្ដែងឥតទាស់ និងគួរសហការគ្នាម្ដងទៀត នាពេលខាងមុខ។
សម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាចំពោះដៃគូទាំង ៤ រូបរបស់ Baifern?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វេនលួចច្រណែន ពេលឃើញ Ananda សុំមិត្តស្រីរៀបការយ៉ាងរ៉ូមែនទិក

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ