ជីវិតកម្សាន្ដ
Girls’ Generation លុបចោលការសម្តែងទាំងអស់ ក្រោយសមាជិកក្នុងក្រុមឆ្លងកូវីដ
ផលិតកម្ម SM Entertainment បាននិយាយនៅលើវេទិកាអ្នកគាំទ្រពិភពលោក KWANGYA CLUB កាលពីថ្ងៃអង្គារ ទី៩ ខែសីហាថា “ក្រុម Girls’ Generation បានលុបចោលការសម្ដែងក្នុងសប្ដាហ៍នេះ បន្ទាប់ពីសមាជិកក្នុងក្រុមគឺតារាចម្រៀងស្រី Seohyun បានឆ្លងកូវីដ” ។
![ក្រុម Girls' Generation បានលុបចោលការសម្ដែងក្នុងសប្ដាហ៍នេះ បន្ទាប់ពីសមាជិកក្នុងក្រុមគឺ តារាចម្រៀងស្រី ...](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-10_10-12-19.jpg)
SM Entertainment បញ្ជាក់ថា ដូច្នេះហើយ Seohyun បានបញ្ឈប់រាល់កាលវិភាគច្រៀង និងសម្ដែងទាំងអស់ ហើយពេលនេះនាងកំពុងសម្រាកព្យាបាល ហើយ SM Entertainment គឺជាអ្នកទទួលខុសត្រូវលើកាលវិភាគទាក់ទងនឹងក្រុម Girls’ Generation ។
ស្របពេលដែលការបញ្ជាក់ឆ្លងកូវីដរបស់ Seohyun នេះហើយ កាលវិភាគចាក់ផ្សាយបទចម្រៀងថ្មីរបស់ Girls’ Generation ក្នុងកម្មវិធី “M Countdown” របស់ទូរទស្សន៍ Mnet និង “Inkigayo” របស់ទូរទស្សន៍ SBS TV សម្រាប់សប្តាហ៍នេះក៏ត្រូវបានលុបចោលផងដែរ ។
បន្ថែមពីនេះ Seohyun ក៏បាននិយាយនៅលើ SNS នៅថ្ងៃនោះដែរថា “ខ្ញុំសុំទោសសមាជិកផ្សេងៗទាំងអស់ដែលរង់ចាំការសម្ដែងរបស់យើង ។ ខ្ញុំពិបាកចិត្តណាស់ ព្រោះខ្ញុំមាន សុខភាពមិនល្អ ។ ពេលនេះខ្ញុំកំពុងសម្រាកព្យាបាល ហើយសង្ឃឹមថានឹងឆាប់ជាសះស្បើយ ហើយប្រហែលជាជួបគ្នានៅសប្ដាហ៍ក្រោយ ។ ទោះកាលវិភាគចាក់ផ្សាយបទចម្រៀងរបស់ពួកយើងនៅសប្ដាហ៍នេះបានលុបចោលមែន ប៉ុន្តែខ្ញុំរំពឹងថា វានឹងដំណើរការបានឡើងវិញនៅសប្តាហ៍ក្រោយ” ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/FZuC-_PWYAcx5mA.jpg)
ទន្ទឹមនឹងនេះដែរ ក្រុម Girls’ Generation ដែលបានប្រារព្ធខួបលើកទី ១៥ របស់ខ្លួននៅឆ្នាំនេះក៏បានចេញអាល់ប៊ុមទី ៧ របស់ខ្លួន “Forever 1” កាលពីថ្ងៃទី ៥ ពោលជាអាល់ប៊ុបដំបូងរបស់ពួកគេក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖MV ថ្មីរបស់ Blackpink ចំណាយដើមទុនអស់កប់ក្ដោង
ចុចអាន៖ហេតុផល ៥ យ៉ាង មិនគួររំលងរឿងភាគកូរ៉េ “Big Mouth” កំពុងល្បីល្បាញខ្លាំង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច