Connect with us

ជីវិតកម្សាន្ដ

ស្រលាញ់គ្នាសុខៗ ស្រាប់តែសង្សារនាយ ចឺម ប្រកាសចប់គ្នា

បានផុស

នៅ

​ទស្សនិកជន​ដឹង​គ្រប់គ្នា​ហើយ​ថា ​កន្លងមក​តារាចម្រៀង​វ័យក្មេង​នាយ ចឺម បាន​ទម្លាយ​ការពិត​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រូប​ស្រស់​ម្នាក់​ ដែល​គេ​ដឹងថា ​ជា​មេម៉ាយ​កូន​មួយ​។​ អ្នក​មេម៉ាយ​កូន​មួ យ​ ដែល​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាយ ចឺម ត្រូវបាន​គេ​ស្គាល់ឈ្មោះ សេង សុខ​ឃីម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នាដែលចំណងស្នេហារបស់ពួកគេកាន់តែមានភាពផ្អែមល្ហែម​ និង​មាន​គាំទ្រ​ពី​មហាជន​ភាគ​ច្រើ ន​នោះ ​ក៏​ស្រាប់តែ​សង្សារនាយ ចឺម គឺ​អ្នកនាង សេង សុខ​ឃីម មុននេះ​បន្តិចបានបញ្ចេញអារម្មណ៍មិនសប្បាយចិត្តហើយថែមទាំងនិយាយថា ចប់គ្នា និងថែមទាំង​ដេញ​ឱ្យ​គូស្នេហ៍​ទៅរក​អ្នកថ្មី​ទៀត​។​

​ជាក់ស្តែង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សង្សារ​នាយ ចឺម គឺ​អ្នកនាង សេង សុខ​ឃីម បាន​រៀបរាប់ថា​«​អ្នក​សូ​ប្រាយ​តែ​រឿង​ខូចចិត្ត អ្នក​កុហក​ឡើង​ធ្លាប់ជា​ទម្លាប់ ខ្ញុំ​តែង​ចាប់បាន​។​ ចប់​គ្នា​តាម​សម្រួល​ជា​ជម្រើស​ល្អ​បំផុត​ទៅរក​មនុស្ស​ស្រី​ណា​ ដែល​ស្អាត​ស្តាប់​អ្នក​ជាង​ខ្ញុំ​ទៅ ​តែ​អ្នក​មិនអាច​រកបាន​មនុស្ស​ស្រី​ដែល​ស្រឡាញ់​អ្នក​ជាង​ខ្ញុំ គិតពី​អ្នក​មិនដែល​ចង់បាន​អ្វី​ពី​អ្នក​គ្មានទេ​។​

​ដោយឡែក​កាលពី​អំឡុង​ថ្ងៃទី​ ០៤​ ខែសីហា ​ឆ្នាំ​ ២០២២ ​អ្នកនាង សេង សុខ​ឃីម ក៏បាន​បង្ហោះ​សារ​ដែរ​ថា ​កុំ​ខឹង​ខ្ញុំ​ បើ​ខ្ញុំ​ចាកចេញ​តែ​គួរ​បន្ទោស​ខ្លួនឯង​ ដែល​បណ្ដោយឲ្យ​បាត់បង់​មនុស្ស​ស្រី​ ដែល​ស្រ​លាញ់ស្មោះត្រង់ និង​អ្នក​បំផុត។ ​ថ្វី​ត្បិត​យ៉ាងណា​អ្នក នាង សេង សុ​ឃីម​ មិនបាន​បញ្ជាក់​ទេ​ថា​ នាង​កំពុងមាន​បញ្ហា​អន់ចិត្ត​ជាមួយ​អ្នកណា​ឡើយ​ ខណៈមានការសង្ស័យ​នឹង​សំនួរ​ថា ​អ្នកនាង សេង សុ​ឃីម តើ​អាច​ទេ​ដែលមាន​បញ្ហា​អន់ចិត្ត​ជាមួយ​គូស្នេហ៍​បណ្តូ​ល​ចិត្ត​នាយ ចឺម នោះ​?​។​

​សូម​ជម្រាប​ដែរ​ថា​តារាចម្រៀង ចឺម កន្លងមក​ធ្លាប់បាន​បញ្ជាក់​កម្ពុជា​ថ្មី​ឲ្យ​ដឹងថា ​សម្រាប់​គូស្នេហ៍​ក្រោយ​នេះ​ គឺ​ស្គាល់គ្នា​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក៏​ចាប់​ផ្តើម​កើតជា​ទំនាក់ទំនង​ស្នេហា​តែម្តង​។​នាយ​ថា ​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្វែងយល់​ចិត្ត​គ្នា​បណ្តើរៗ​ទម្រាំ​ឆ្លង​ដល់​អ​នា​គត៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ១៧ នាទីutes មុន

ហាមដាក់របស់ប៉ុន្មាននេះលើអាសនៈ ដែលអាចនាំឲ្យកូនចៅមានជម្លោះ គ្មានសុភមង្គល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម