ជីវិតកម្សាន្ដ
Kimberly ទម្លាយថា មង្គលការនាងគ្រោងនឹងធ្វើឆ្នាំក្រោយ ហើយស្លៀកឈុតកូនក្រមុំតែមួយប៉ុណ្ណោះ
Kimberly បានទម្លាយថា ពេលវេលារៀបការរវាងនាងនិង Mark Prin អាចនឹងធ្វើឡើងនៅឆ្នាំក្រោយយ៉ាងសាមញ្ញបំផុត ខណៈខាងប្រុសបានលួចទៅមើលឈុតកូនក្រមុំមុនជារៀងរាល់ថ្ងៃ។

ទន្ទឹមនោះ តារាស្រី Kimberly បានបង្ហើបថា នាងកំពុងតែត្រៀមខ្លួនក្លាយជាកូនក្រមុំបន្ទាប់ ហើយថា អាពាហ៍ពិពាហ៍នេះ នាងស្លៀកតែមួយឈុតប៉ុណ្ណោះ និងពេញមួយថ្ងៃផងដែរ។

តួឯកស្រីក្នុងរឿង “សុំជាបុរសម្នាក់ក្នុងចិត្តអូន” បានបន្ថែមទៀតថា ពេលនេះ Mark Prin កំពុងរៀបចំពិធីមង្គលការ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែមិនធ្វើធំ ឬឲ្យល្អឥតខ្ចោះនោះទេ ហើយត្រូវជ្រើសរើសថ្ងៃណាដែលល្អសម្រាប់អ្នកតាំងពីរ ហើយម្យ៉ាង ត្រូវមានសាច់ញាតិនៅបរទេសចូលរួមដូចគ្នាដែរ។ ចំពោះទីតាំងនៅមិនទាន់មានពិតប្រាដកនោះទេ តែអ្នកទាំងពីរបានពិគ្រោះជាមួយចាស់ទុំរួចរាល់ហើយ។

ត្បិតថាមិនទាន់មានការឆ្លើយតបពីខាងប្រុស តែយ៉ាងណា Kimberly បាននិយាយទៀតថា នាងមិនដែលគិតថានាងនឹងស្លៀកពាក់បែបណាទេ បើនាងរៀបការ។ ព្រោះនាងគិតថា មើលទៅវាស្អាតទាំងអស់ ហើយចង់ស្លៀកគ្រប់ឈុត តែឥឡូវចាំមើលឈុតណា ដែលគិតថាស្អាតនឹងសួរអ្នករចនាម៉ូដ ដែលធ្វើការជាមួយ ថាតើអ្វីដែលត្រូវពាក់។ តែយ៉ាងណាមនាងនៅតែចង់ស្លៀកមួយឈុតពេញមួយថ្ងៃ ព្រោះខ្ជិលនឹងប្ដូរផ្លាស់ណាស់។

យ៉ាងណាមិញ មកដល់ពេលនេះបណ្ដាអ្នកគាំទ្រក្រោយបានឮហើយ ក៏សប្បាយចិត្តជួសគូស្នេហ៍នេះយ៉ាងខ្លាំង និងសង្ឃឹមថា អ្នកទាំងពីរអាចនឹងចូលរោងជ័យនាឆ្នាំក្រោយ ដូចការគ្រោងទុកពិតមែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YaYa បញ្ចេញរូបលើឆ្នេរសមុទ្រម្ដងទៀត តែលើកនេះហាក់សិចស៊ីខ្លាំង
ចុចអាន៖Mai Davika ស្លៀកសំពត់បង្អួតចង្កេះស្លីម ត្រូវអ្នកលេងអ៊ីនធឺណិតថាឲ្យនាងចំៗមិនទុកមុខ

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច