Connect with us

ជីវិតកម្សាន្ដ

Weir Sukolwat ទម្លាយថា ចង់បាត់មុខពីសិល្បៈមួយរយៈ​

បានផុស

នៅ

តួឯកប្រុសក្នុងរឿង “ពេជ្យកាត់ពេជ្យ” បានទម្លាយអារម្មណ៍ពិតថា លោកចង់បាត់មុខពីសិល្បៈមួយរយៈធំ ដោយសារតែហេតុធំចម្បងគឺដើម្បី​គ្រួសារ​ និង​មាន​បំណង​យក​កូនឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ​ដែរ​ កាលពី​ថ្មីៗនេះមាន​វីដេអូឃ្លីបតារាប្រុស Weir Sukolwat ត្រូវ​បានចែករំលែក ដែល​បាន​បើកឡើង​តាមរយៈ BUZZ អំពី​ជីវិត​បន្ទាប់​ពី​អាពាហ៍ពិពាហ៍ ខណៈលោក​បាន​បង្ហើបបន្ថែមទៀតថា ​លោក​ចង់​សម្រាក​ពី​ការងារ​មួយ​ឆ្នាំ ឬយូរជាងនេះ ដើម្បី​នៅ​ជាមួយ​គ្រួសារ និង​មាន​កូនជាមួយភរិយា​របស់​លោកផង​ដែរ។

ជាមួយគ្នានេះដែរ ​Weir Sukolwat បានបន្ថែមទៀតថា​ “ឥឡូវ​ខ្ញុំ​មាន​តួ​នាទី​ថ្មី​ហើយ ខ្ញុំ​ជា​ស្វាមី អ្នក​រាល់​គ្នា​ប្រហែល​ជា​មិន​អាច​ឃើញ​រូប​ខ្ញុំ​ទេ។ ខ្ញុំជាមនុស្សម្នាក់ទៀត មិន​ឡូយ​ដូច​អ្នក​រាល់​គ្នា​បាន​ឃើញ​ទេ។ ឥឡូវនេះ ខ្ញុំមើលទៅដូចជាឆ្មាហើយពេលនេះខ្ញុំនៅផ្ទះ កាតព្វកិច្ចរបស់ខ្ញុំ​គឺជួយប្រពន្ធ​ខ្ញុំគ្រប់បែបយ៉ាង ជួយឧបត្ថម្ភគាត់ ធ្វើជាស្វាមី​ដ៏ល្អ។ ដូច្នេះ ​ឥឡូវនេះ ​ខ្ញុំចង់សម្រាកពីការងារមួយឆ្នាំឬមួយរយៈធំ។ ខ្ញុំចង់នៅជាមួយគ្រួសារ ខ្ញុំចង់​មានកូន ​ខ្ញុំចង់​ធ្វើជា​មេ​គ្រួសារ វាជាជំពូកថ្មីសម្រាប់ខ្ញុំ ដែលខ្ញុំមិនដឹង។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ គឺ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត មាន​គ្រួសារ មានកូន”។

យ៉ាងណាមិញ​ បណ្ដា​អ្នក​គាំទ្រ​របស់​លោក​ក៏បាន​សាទរ​ដល់​គូស្វាមីភរិយា​នេះ​យ៉ាង​គគ្រឹកគគ្រេង​ ក្រោយ​បាន​ទស្សនា​នូវ​ឃ្លិប​​វីដេអូដែល​តារាប្រុស​រូបនេះ បាន​បញ្ចាក់​ច្បាស់ៗ​ពី​គោលបំណង​នា​ថ្ងៃ​អនាគត​របស់​លោក។ ជាពិសេសហ្វេនៗ​របស់ Weir ក៏បានគាំទ្រ​គំនិតនេះ និង​គិត​ថា​ គួរ​ល្មមដល់​ពេល​លោក​មាន​កូន​តូចៗ​រត់​លេង​ជិត​ខ្លួន​ហើយ។

គួរ​រំលឹក​ដែរ​ថា​ដែរ​ថា ​គូស្នេហ៍ Weir-Vicky បាន​រៀបអាពាហ៍ពិពាហ៍​កាល​ពីថ្ងៃទី ១៧ ខែ​កក្កដា កន្លង​ទៅ​នេះ​ ក្រោម​ការ​ចូលរួម​ពី​សំណាក​ក្រុម​គ្រួសារ​ និង​មិត្ត​ជិតស្និទ្ធ​របស់​លោក​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖YaYa បង្អួតរាងស្វែលក្នុងឈុតប៊ីគីនី និងថែមទាំងថេកឲ្យ Nadech ទៀត

ចុចអាន៖Kimberly ទម្លាយថា មង្គលការនាងគ្រោងនឹងធ្វើឆ្នាំក្រោយ ហើយស្លៀកឈុតកូនក្រមុំតែមួយប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម