ជីវិតកម្សាន្ដ
ផ្អើលការLiveទាំងយប់! នាយ កៃដរ ស្វាមី ខ្ញុង សុខៗស្រាប់តែមានអាការវៀចមាត់ដៃក្រញែងក្រញង់បញ្ជូនទៅពេទ្យភ្លាមៗ
កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ខណៈពេលអ្នកនាង ខ្ញុង និងស្វាមីនាយ កៃដរ កំពុងឡាយលក់ផលិតផលដែលរៀបនឹងបិទការឡាយទៅហើយស្រាប់តែនាយ កៃដរ ឈរគាំងវៀចមាត់ក្រញែងក្រញង់ដៃធ្វើឲ្យអ្នកនាង ខ្ញុងស្លន់ស្លោស្រែកហៅឲ្យគេជួយគ្រប់គ្ន។

តាមរយ:ការឡាយមានរយ:ពេលជិត២ម៉ោងនោះគេឃើញអ្នកនាង ខ្ញុង ធ្វើការផ្សព្វផ្សាយនូវផលិតផលថល ក្រោយមកទៀតនាយ កៃដរ ដែលជាស្វាមីក៏បានចូលមកនិយាយក្នុងការឡាយនោះដើម្បីជួយលក់ប្រពន្ធជាមួយការនិយាយលេងសើចនឹងអតិថិជនដែលចូលមើលការឡាយនេះផងដែរ។
បន្ទាប់មកអំឡុងពេលចូលដល់នាទីចុងក្រោយនៃការបិទការឡាយអ្នកនាង ខ្ញុង និងស្វាមីនាយ កៃដរ ក៏បានជូននាំគ្នាជូនពរដល់អតិថិជនរបស់ខ្លួន,ក្នុងថ្ងៃសែនក្បាលទឹកនៅថ្ងៃទី១២ខែសីហាឆ្នាំ២០ ២២នេះ។យ៉ាងមិញរឿងដែលភ្ញាក់ផ្អើលខណ: ពេលកំពុងតែជូនពរអតិថិជននោះស្រាប់តែឃើញនា យ កៃដរ ចេញអាការៈឈរគាំង ញ័រមាត់ មាត់វៀច, ថែមទាំងដៃក្រញែងក្រញង់តែម្តង។

ភ្លាមៗនោះគេឃើញអ្នកនាង ខ្ញុង និយាយថា «ឯងកុំលេងមើល, កុំលេងចឹងភ័យណាស់ឯង»ព្រោះដំ បូងនាងស្មានតែប្ដីធ្វើលេងដល់ដឹងថាកើតអារ:ជំងឺមែនទែនក៏ស្លន់ស្លោស្រែកឲ្យគេគ្រប់គ្នាជួយមកជួ យហើយបិទការឡាយត្រឹមនេះតែម្តងក្រោយពេលមានរឿងដ៏រន្ធត់នេះអ្នកនាង ខ្ញុង បានបង្ហោះសារ នៅក្នុងផេករបស់អ្នកនាងថា«ទេវតាអើយជួយប្តីខ្ញុំផង»។មិនបានប៉ុន្មាននាទីផងអ្នកនាងខ្ញុង ក៏បានបង្ហោះសារមួយទៀតនិយាយថា «ប្ដូរយកជីវិតខ្ញុំក៏ខ្ញុំព្រមដែរ»។

ដោយឡែកនៅព្រលឹមថ្ងៃទី១២ខែសីហាឆ្នាំ២០២ ២នេះនៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ខ្ញុង បា នបង្ហោះដោយបញ្ជាក់អាការ:ជំងឺរបស់ស្វាមីនាយ កៃដរថាឥឡូវប្តីខ្ញុំចេញពីសង្គ្រោះបន្ទាន់ហើយអគុ ណសម្រាប់ការបារម្ភនឹងសួរសុខទុក្ខ។ព័ត៌មានលំ អិតខ្ញុំនឹងប្រាប់ពេលក្រោយទៀតឥឡូវគាត់នៅកា លម៉ែត រង់ចាំលទ្ធផលស្គែនខួរក្បាលម្តងទៀតសិន សូមអគុណ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់