Connect with us

ជីវិតកម្សាន្ដ

ទម្លាយតម្លៃខ្លួន Lady Gaga សម្ដែងក្នុងរឿង “Joker 2”

បានផុស

នៅ

អ្នកដឹកនាំនិងសហអ្នកនិពន្ធលោក Todd Phillips បានប្រកាសថា តារាហូលីវូដ Lady Gaga ស៊ីថ្លៃខ្លួន​ខ្ពស់​មិនធម្មតាឡើយ ក្នុងរឿង “Joker 2” ខណៈនាងដើរតួជា Harley Quinn ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ​​ បើយោងតាមរបាយការណ៍ពី Variety បាន​បញ្ជាក់​ថា ​ការ​វិលត្រលប់​មកវិញ​នៃរឿង “Joker 2” នេះ​ បាន​ពាំនាំ​នូវ​ផ្ទាំង​ទស្សនីយភាព​ធំៗ​ ជាពិសេស​តួអង្គ Harley Quinn ដែល Lady Gaga បានដើរតួ​ក្នុង​តម្លៃខ្លួន១០ លាន​ដុល្លារ។ ចំណែកឯ​លោក Joaquin Phoenix ទទួល​បាន​ប្រាក់​រហូតដល់ ២០ លាន​ដុល្លារ​ក្នុង​តួនាទីជាតួអង្គ Joker ស្រប​ពេល​ដែល​ខ្សែភាពយន្ត​មួយ​នេះ​ បាន​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់​ទៅ ១៥០ លាន​ដុល្លារ​ ដើម្បី​ផលិត​វគ្គ​ថ្មី​។

គួរ​បញ្ជាក់​ដែរ​ថា​ រឿង“Joker 2” បាន​ផលិត​នៅ​ឆ្នាំ ២០១៩ ចំណាយ​ប្រាក់​ត្រឹម​តែ ៥៥ លាន​ដុល្លារ​ដើម្បី​​ និង​រក​ចំណូល​​មកវិញ​បានជាង ១ ពាន់​លាន​ដុល្លារ​នៅ Box Office ដែល​ជា​ប្រភេទ​ភាពយន្ត R-rated ដំបូង​គេ។ ​ទន្ទឹមនេះរឿង “Joker 2” ក៏​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​រក​ចំណូល​បាន​ទ្វេ​ដង ឬច្រើនជាងនេះ ខណៈ​កាលពីថ្មី ​រឿង​បែប​កំប្លែង​អម​ដោយ​ភាព​សោកសៅ​នេះ ទើបតែ​ប្រកាស​ពី​តួឯកដែលត្រូវសម្ដែង​ក្នុង​ភាពយន្ត​ដល់​អ្នកគាំទ្រ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Lady Gaga តស៊ូសម្តែងក្នុងក្លឹប ក្លាយជាតារាចម្រៀងស្រីល្បីលើសកលលោក

ចុចអាន៖Selena Gomez ប្រកាសលាឈប់ពីសិល្បៈ និងប្រាប់គម្រោងមួយចំនួន ក្រោយរៀបការរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម