Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ Miss Petite Global 2022 ចែករំលែកបទពិសោធន៍ដល់យុវវ័យជំនាន់ក្រោយ ដែលចង់​សម្រេចក្ដីសុបិនធំ

បានផុស

នៅ

កញ្ញា សារី ស្រីពេជ្រ ដែលជាម្ចាស់ម្កុដ Miss  Petite Global 2022 ទើបឈ្នះពាននៅប្រទេសម៉ាឡេស៊ី បានថ្លែងសារផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយ ត្រូវតែព្យាយាមតស៊ូបើសិនជាស្រលាញ់ការប្រឡងកញ្ញាឯក ហើយសិក្សាឲ្យច្បាស់ពីកម្មវិធីនីមួយៗ ទើបអាចសម្រេចក្ដីសុបិនធំបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បវរកញ្ញា សារី ស្រីពេជ្រ បាននិយាយទៅកាន់អ្នកគាំថា នាងមានតែអរគុណ Fan ចំពោះការគាំទ្រជួយលើកទឹកចិត្តនាងតាំងពីផ្ដើមកម្មវិធីប្រកួតដំបូង រហូតទទួលបានជោគជ័យ។ ដូច្នេះនាង ក៏បានជំរុញលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ត្រូវតាំងចិត្តខ្ពស់បើស្រលាញ់ ហើយចង់ចូលប្រកួតក្នុងវិស័យមួយនេះ។

ងាកមកស្រីស្អាត សំអុល អែនណាអូមី Teen Star Cambodia 2022 For Wining 3 rd Runner Up In National Custom ក៏យល់ឃើញថា ការប្រកួតអន្ដរជាតិជាបទពិសោធន៍ធំ សម្រាប់ជីវិតនាងដែលទើបតែមានវ័យ ១៦ឆ្នាំនេះ។ កញ្ញា ក៏ជំរុញ និងលើកទឹកចិត្តឲ្យយុវវ័យជំនាន់ក្រោយ ជួយពង្រឹងសមត្ថភាពនិងការតាំងចិត្ដ ក៏ដូចជាស្មារតីឲ្យបានល្អ ក្នុងការប្រឡងបវរកញ្ញាលើកក្រោយៗ ទៀត។ បវរកញ្ញារូបនេះ បាននញ្ជាក់បន្ថែមដែរថា អ្វីដែលគូឲ្យយកចិត្តទុកដាក់នោះ គឺត្រូវរៀនសូត្រឲ្យបានខ្លាំង យកគំរូតាមរៀមច្បងដើម្បីឈានទៅសម្រេចគោលដៅ។

សូមបញ្ជាក់ថា ការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន របស់ម្ចាស់ពានខាងលើនេះ ធ្វើឡើងតាមរយ:ការបង្ហាញខ្លួនក្នុងកម្មវិធី Fan Meeti ngs កាលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ ដើម្បីជាការអបអរសាទរដល់បេក្ខភាពកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ល្អលើវេទិការអន្ដរជាតិ ទើបបង្កើតឲ្យមាន”Fan Meeting “នេះឡើង។

កម្មវិធីនេះ គឺជាការផ្តួចផ្តើមឡើងដោយ CIM or Cambodia International Models ដោយមានការចូលរួមអបអរយ៉ាងច្រើនកុះករ ពីអ្នកគាំទ្រនៅកម្ពុជាដោយក្តីរំភើបជាមួយម្ចាស់ជ័យលាភី ដែលបាននាំយក លទ្ធផលល្អជូនជាតិ។ ការជួបជុំនោះ គឺមានម្ចាស់ពានចំនួន ៥រូប ផ្សេងៗគ្នា។

លោក ម៉ែន និមលរតន៍ ដែលជាស្ថាបនិក បានដឹកនាំក្រុមម៉ូឌែលរបស់ខ្លួន ទៅប្រកួតលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ទើបធ្វើឲ្យវិស័យ Models នៅកម្ពុជា កាន់តែរីកចម្រើនជាលំដាប់ រហូតពេលនេះក្រុមហ៊ុនដែលជាថ្នាលបណ្ដុះបណ្ដាលសិល្បៈមួយនេះ រៀបចំដើម្បីឲ្យអ្នកគាំទ្រជួបបវរកញ្ញាដែលគេគាំទ្រ តែម្ដង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម