Connect with us

ជីវិតកម្សាន្ដ

Weir បង្ហោះរូបភាពអបអរមួយសន្លឹក ក្រោយភរិយាប្រកាសថាមានផ្ទៃពោះ

បានផុស

នៅ

Weir Sukolwat បានបង្ហោះរូបភាពពីដំណើរកម្សាន្តជាមួយភរិយាមួយសន្លឹក បន្ទាប់ពី Vicky ទើបតែប្រកាសដំណឹងក្នុងថ្ងៃទិវា​អ្នក​ម្ដាយ​ថា នាង​មាន​ផ្ទៃពោះ​ និង​ដឹងកូន​ភេទ​ស្រី ​ឬ​ប្រុស​ថែម​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរូបភាពមួយសន្លឹក​ ដែល​តារាប្រុសរូបនេះ​ ជិះលើ​ទូក​កម្សាន្ត​ជាមួយភរិយាជាទីស្រលាញ់​ និងអមដោយ​​សំណេរ​អបអរ​ដើម្បីប្រាប់ពីអារម្មណ៍រំភើប ដែលមានន័យថា “​បន្តិចទៀតនេះ យើងទៅដើរលេងបែបនេះទៀត ហាសហា តោះចូលទៅក្នុងរបៀបឪពុកនិងម្តាយ។ ទោះកូន​កើត​មក​ហើយ ប៉ានឹងនាំកូនទៅដើរលេង ដើរ​លេង​សមុទ្រ និង​ឡើងភ្នំ (តើបានទេ?) វាអាស្រ័យលើបេះដូង ការលើកទឹកចិត្ត និងសុខភាព (តែសុំសួរគ្រូពេទ្យជាមុនសិន ហាសហា) ពួក​យើង​នឹង​មើលថែទាំងអស់គ្នា។ សូមអរគុណ ចំពោះការអបអរសាទរពីអ្នកស្រលាញ់យើងទាំង​អស់​គ្នា។ យើង​មាន​អំណរគុណ​ខ្លាំងណាស់ អ្នកដែលមានគ្រួសារ តើ​អ្នក​មាន​ដំបូន្មាន​អ្វី​ខ្លះ​ សម្រាប់​អ្នក​ដែល​ទើប​នឹង​មានផ្ទៃពោះ ឬជិតសម្រាលកូន?”

រូបភាពដែល Weir Sukolwat បានបង្ហោះ

យ៉ាងណាមិញ ក្នុង​ការ​បង្ហោះ​របស់ Weir Sukolwat មាន​មិត្តភ័ក្តិ​ដែលជា​តារាល្បីៗដូចជា Mick Thongraya, Pinky Savika, We Virapap, Dao Jaruchinda ជាដើម សុទ្ធ​តែ​បានមកជូនពរ Vicky និង Weir ដោយ​ក្តីរីករាយ ក៏ដូចជាជូនពរទារកក្នុងផ្ទៃ ឲ្យ​ធំធាត់និង​មាន​សុខភាពល្អផងដែរ។

ជា​មួយ​គ្នា​នោះ សូម្បីតែអ្នកគាំទ្រក៏បាន​ចូល​មកចែករំលែក និងខមិន​អបអរសាទរ​ដល់​គូស្នេហ៍​របស់​លោក​យ៉ាង​អធិកអធម​ជាខ្លាំង។ ខណៈ​តួឯកប្រុស​ក្នុង​រឿង “ពេជ្រកាត់ពេជ្រ” រូបនេះ ជិតក្លាយ​ជា​ឪពុក​គេ​ទៅ​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភរិយា Weir ប្រកាសថា ពេលនេះនាងមានផ្ទៃពោះហើយ ថែមទាំងដឹងកូនប្រុស ឬស្រីទៀត

ចុចអាន៖តារាប្រុស ៦ រូប សម្រេចចិត្តចូលរោងការជាមួយភរិយា មិនមែនជាអ្នកសិល្បៈដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៣ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម