ជីវិតកម្សាន្ដ
Britney Spears បញ្ចេញរូបស្រាតច្រើនសន្លឹក កំពុងបង្កភាពចម្រូងចម្រាសលើបណ្ដាញសង្គម
តារាចម្រៀងប៉ុប Britney Spears បានចេញមុខការពារខ្លួនឯង និងឆ្លើយតបជាមួយអ្នករិះគន់មិនទុកមុខ ក្រោយមានទស្សនិកដៀមដាមលើរូបអាក្រាតកាយរបស់នាង ដែលទើបបង្ហោះនៅលើបណ្ដាញសង្គម Instagram នាពេលថ្មីៗនេះ។

តារាស្រី ៤០ឆ្នាំរូបនេះ បានបង្ហោះរូបថតអាក្រាតជាច្រើនសន្លឹកនៅលើគណនី IG របស់នាង ដោយបណ្ដាលឱ្យផ្ទុះនូវមតិរិះគន់យ៉ាងចាស់ដៃលើរូបទាំងនោះ ប៉ុន្តែទន្ទឹមនឹងគ្នាដែរ ក៏មានអ្នកចេញមុខមកជួយការពារនាងដូចគ្នា ខណៈសាមីខ្លួនវិញក៏ចេញមកការពារខ្លួនឯងផងដែរ។

អ្នករិះគន់បានលើកឡើងថា Britney ហាក់ធ្វើជ្រុលពេក ដោយហ៊ានថតរូបគ្មានសម្លៀកបំពាក់ ហើយបង្ហោះមិនគិតខ្លួនឯងជាបុគ្គលសាធារណៈ។ ឆ្លើយតបនឹងពាក្យទាំងនេះ នាងនិយាយថា មនុស្សម្នាក់មានសិទ្ធិលើរូបរាងរបស់ខ្លួន និងធ្វើអ្វីដោយសេរី ឱ្យតែមិនប៉ះពាល់អ្នកដទៃ។ នាងបានចោទសួរថា តើរូបថតរបស់នាងបានធ្វើបាបដល់នរណាឬ ទើបបានជាមិនអាចបង្ហោះបាន?
ស្របពេលជាមួយគ្នាដែរ ប្រភពខ្លះបានឱ្យដឹងថា តាមពិតរូបថតអាក្រាតរបស់ Britney Spears គឺដោយសារនាងថត MV បទថ្មី ដែលជាការស្វាគមន៍ក្នុងការវិលត្រឡប់ចូលឧស្សាហកម្មតន្ត្រីវិញ ក្រោយបាត់មុខមួយរយៈធំ៕


ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Star
ចុចអាន៖ Shawn Mendes ផ្អាកការប្រគុំតន្ត្រី ព្រោះយកពេលទៅព្យាបាលផ្លូវចិត្ត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក