Connect with us

ជីវិតកម្សាន្ដ

មកដឹងរង្វាន់អស្ចារ្យដែលបវរកញ្ញាពិភពលោកវៀតណាមទទួលបាន ក្រោយជាប់ជយលាភី

បានផុស

នៅ

កាលពីរាត្រីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់ និងសមត្ថភាព Miss World Vietnam 2022 បានរកឃើញម្ចាស់មកុដថ្មីរបស់ខ្លួន ដោយបានទៅលើបវរកញ្ញា Huynh Nguyen Mai Phuong ខណៈលំដាប់រងទី១គឺបវរកញ្ញា Bao Ngoc និងលំដាប់រងទី២ គឺបវរកញ្ញា Phuong Nhi។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយឈ្នះជយលាភីឯក Miss World Vietnam 2022 ក្រៅពីក្លាយជាម្ចាស់មកុដដ៏មានតម្លៃមហាសាលហើយ បវរកញ្ញាឯកថ្មីនឹងទទួលបានពានរង្វាន់​ដ៏​មាន​តម្លៃជាច្រើន​ផ្សេងទៀត សរុបទឹកប្រាក់រាប់សិបម៉ឺនដុល្លារឯណោះ។

នៅក្នុងសន្និសីទសារព័ត៌មាននាយប់ចុងក្រោយនៃការប្រឡងបវរកញ្ញាពិភពលោកវៀតណាម ប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី១២ ខែសីហា ស្ថាប័នបវរកញ្ញាវៀតណាម បានលាតត្រដាងអំពីពានរង្វាន់ដែលបវរកញ្ញាជំនាន់ថ្មីទទួលបាន ពេលគ្រប់គ្នាដឹងហើយពិតជាចំហធ្លុងតែម្ដង។

ចំពោះមកុដ​សម្រាប់​តំណែង​ឯក ត្រូវបានស្ថាប័នឱ្យដឹងថា ​ច្នៃ​ឡើង​យ៉ាង​ប្រណីត​ពី​វត្ថុធាតុ​ផ្លាទីន​ពណ៌​ប្រាក់ និង​ផ្លាទីន​ពណ៌ស បូករួមទាំងត្បូងពេជ្រដ៏មានតម្លៃជាច្រើនគ្រាប់ទៀត។ ជាពិសេស​កញ្ញា​ថ្មីនឹង​ទទួលបាន​កៅអី​ឡើងកាន់តំណែង ​រួម​ជាមួយនឹង​ដំបង​ Miss World ដែលវាសុទ្ធសឹងច្នៃចេញពីវត្ថុធាតុថ្លៃៗទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់មកុដ​នៅទទួលបានទឹកប្រាក់សុទ្ធចំនួន ៣០០លានដុង (ប្រហែល ១ម៉ឺន ២ពាន់ដុល្លារ) ថែមទៀត។ ក្រៅពីនេះ Mai Phuong ដែលជាបវរកញ្ញាឯក ក៏មានឱកាសប្រើប្រាស់សេវាជាច្រើននៅក្នុងប្រទេសដោយឥតគិតថ្លៃរួមមាន សណ្ឋាគារ សម្លៀកបំពាក់ គ្រឿងអលង្ការ សេវាថែរក្សាសម្រស់ កិច្ចសន្យាផ្សាយពាណិជ្ជកម្មធំៗ និងតំណាងឱ្យម៉ាកយីហោល្បីៗទៀតផង។

ដោយឡែកចំពោះលំដាប់រងទី១ និងទី២ ក៏ទទួលបានការបំពាក់មកុដដ៏មានតម្លៃផងដែរ ហើយបវរកញ្ញាទាំងពីរក៏ទទួលបានប្រាក់សុទ្ធដោយលំដាប់រងទី១ នាង Bao Ngoc បានទទួលប្រាក់ ១៥០លានដុង ​(ប្រហែល ៦ពាន់ដុល្លារ) រីឯលំដាប់រងទី២ នាង Phuong Nhi ទទួលបានប្រាក់ ១០០លានដុង (ប្រហែល ៤ពាន់ដុល្លារ) ព្រមទាំងចុះកុងត្រាចូលរួមកម្មវិធីដើរបង្ហាញម៉ូដតំណាងឱ្យយីហោល្បីដូចគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ មកុដថ្មី បវរកញ្ញាចក្រវាលថៃ ដាំពេជ្ររាប់ពាន់គ្រាប់ អត្ថន័យមិនធម្មតា

ចុចអាន៖ ដឹងអត្ថប្រយោជន៍ពិសេសចំនួន ១២ ដែលបវរកញ្ញាឥណ្ឌាទទួលបានក្រោយឈ្នះមកុដ Miss Universe ច្បាស់ជាភ្ញាក់ផ្អើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម