ជីវិតកម្សាន្ដ
តួស្រីក្នុងរឿង “បុព្វេសន្និវាស” Prang សង្ស័យបែកគ្នា ក្រោយឃើញមិត្តប្រុសបង្ហោះសារចម្លែក
Prang ដែលទស្សនិកជនស្គាល់ថាជាតួស្រីក្នុងរឿង “បុព្វេសន្និវាស” កាលពីវគ្គមួយ ពេលនេះត្រូវបានមហាជនសង្ស័យថាបែកគ្នាជាមួយសង្សារបស់នាង ដែលជាតារារ៉េបហើយ។

ទន្ទឹមនឹងបញ្ហានេះដែរ អ្នកគាំទ្ររបស់នាងកំពុងព្រួយបារម្ភចំពោះស្ថានភាពទំនាក់ទំនងរបស់គូស្នេហ៍តារាសម្ដែង Prang Kannaran ជាខ្លាំង ខណៈមិត្តប្រុសដែលជាតារារ៉េប Tong Pittawat ឬ Tong TwoPee បានបង្ហោះសារចាក់ដោតមួយ។

នៅក្នុងសារដែលតារារ៉េប Tong បានបង្ហោះសារនៅលើ IG story ជាភាសាអង់គ្លេសថា “Being alone is better than used by folks that don’t appreciate your sacrifice” ដែលមានន័យថា “នៅម្នាក់ឯង ប្រសើរជាងនៅជាមួយមនុស្សដែលមិនពេញចិត្ត ចំពោះការលះបង់របស់អ្នក”។


ត្បិតថាមិនមានចម្លើយចេញពីមាត់ផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ តែសំណេរនេះ ក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេមកបញ្ចេញមតិយ៉ាងភ័យព្រួយផងដែរ។ ប៉ុន្តែមិនយូរប៉ុន្មាន Tong បានសម្រេចចិត្តលុបសារនេះចោលភ្លាមៗតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ស្រែកទាំងភ្ញាក់ផ្អើល បន្ទាប់ពីម្ដាយឲ្យអំណោយ ដែលនាងចង់បានជាយូរ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?