ជីវិតកម្សាន្ដ
គន្លឹះ ៥ យ៉ាងនៃអាជីពការងារ គួររៀនតាមតួឯកស្រីក្នុងរឿងភាគកូរ៉េ “Today’s Webtoon”
អ្នកទស្សនារឿងភាគកូរ៉េ Today’s Webtoon ច្បាស់ជាស្គាល់តួអង្គ On Ma Eum ហើយ។ តួអង្គនេះសម្តែងដោយតារាស្រី Kim Se Jeong ដែលធ្លាប់ចូលរួមនៅក្នុងរឿង “Business Proposal” ។
Ma Eum គឺជាអ្នកកែសម្រួលថ្មីនៅ Neon Webtoon ជាមួយនឹងបុគ្គលិកលក្ខណៈស្មោះត្រង់ និងសើចរីករាយដាក់មនុស្សជុំវិញជានិច្ច (មិនថានាងបញ្ហាធំប៉ុណ្ណា)។ អ្វីដែលសំខាន់ នាងមានក្រមសីលធម៌ការងារខ្ពស់ផងដែរ ដូច្នេះចៅហ្វាយនាង តែងសប្បាយចិត្តជាមួយនាងណាស់។ នេះជាគន្លឹះដើម្បីមានស្មារតីការងារខ្ពស់ តាមស្ទីល On Ma Eum ដែលយើងគួរៀនសូត្រតាម។
១ ធ្វើការក្នុងវិស័យដែលអ្នកចូលចិត្ត
មុនពេលក្លាយជាអ្នកនិពន្ធ Ma Eum ជាអត្តពលិកយូដូដែលមានស្នាដៃ។ ប៉ុន្តែដោយសារតែមានគ្រោះថ្នាក់បានកើតឡើងចំពោះរូបគេក្នុងពេលប្រកួតមួយ ទើបនាងសម្រេចចិត្តឈប់រយៈពេលយូរ។ រហូតមកដល់ទីបំផុត Ma Eum បានរកឃើញចំណង់ចំណូលចិត្តរបស់នាងម្ដងទៀត ដោយធ្វើការក្នុងវិស័យដែលនាងពេញចិត្ត គឺជាអ្នកនិពន្ធគេហទំព័រ webtoon។ Webtoons គឺជារឿងសំណព្វចិត្តរបស់ Ma Eum។ ហេតុដូច្នេះហើយ បានជានាងបានព្យាយាមអស់ពីសមត្ថភាព ដើម្បីអាចធ្វើការក្នុងក្រុមហ៊ុនបច្ចុប្បន្នរបស់នាង។ ដូច្នេះ យើងអាចរៀនតាមនាងបានថា ការធ្វើការក្នុងវិស័យដែលយើងចូលចិត្ត នឹងជះឥទ្ធិពលវិជ្ជមានទៅលើការបំពេញការងាររបស់យើងសព្វថ្ងៃផងដែរ។

២ តែងតែផ្ដល់ការបញ្ជាក់ជាវិជ្ជមានដល់ខ្លួនឯង និងអ្នកដទៃ
ចរិតរបស់ Ma Eum មានអាកប្បកិរិយាល្អចេញពីក្នុងចិត្ត និងរីករាយ ដែលផ្តល់ថាមពលវិជ្ជមានដល់អ្នកជុំវិញខ្លួន។ លើសពីនេះ នាងតែងផ្ដល់ការលើកទឹកចិត្ត និងពាក្យលើកទឹកចិត្តដល់មិត្តរួមការងារផងដែរ។ Ma Eum បានផ្តល់ការបញ្ជាក់ជាវិជ្ជមានសម្រាប់ខ្លួននាងថា ត្រូវសាទរក្នុងការដំណើរការថ្ងៃរបស់នាង។ ទោះបីជាវាស្តាប់ទៅដូចជារឿងតូចតាចក៏ដោយ ប៉ុន្តែការបញ្ជាក់ជាវិជ្ជមាន មានផលប៉ះពាល់យ៉ាងខ្លាំងនៅពេលដែលយើងបាននិយាយដោយរីករាយចំពោះខ្លួនឯង។ សាកល្បងមើល!
៣ រៀបចំតុធ្វើការឲ្យមានភាពងាយស្រួលតាមដែលអាចធ្វើទៅបាន
លក្ខខណ្ឌបរិស្ថានជុំវិញ បានផ្តល់ឥទ្ធិពលលើការអនុវត្តរបស់មនុស្ស។ ដូច Ma Eum បានធ្វើដែរ វិធីសាមញ្ញក្នុងការរៀបចំតុអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អារម្មណ៍។ Ma Eum បានធ្វើឲ្យតុរបស់នាងនៅក្នុងការិយាល័យមានភាពងាយស្រួលតាមដែលអាចធ្វើទៅបាន។ មានការតុបតែងជាច្រើន ដែលអាចលើកវិញ្ញាណរបស់នាងដូចជាតុក្កតាយូដូ និងកាក់សំណាងពីចៅហ្វាយ។ បើអ្នកចង់សាកល្បងគន្លឹះទាំងនេះ អាចធ្វើបានពិតជាបានផលពិតមែន!
៤ ឲ្យតម្លៃខ្លួនឯង
មនុស្សដែលយល់ពីយើងជាងគេ គឺខ្លួនយើងនេះហើយ។ ដូច្នេះកុំពិបាកនឹងខ្លួនឯងពេក ត្រូវស្មោះត្រង់នឹងខ្លួនឯង។ ដូចដែល Ma Eum ធ្វើដែរ ពេលនាងជោគជ័យក្នុងការធ្វើអ្វីមួយ នាងសរសើរខ្លួនឯង។ ការកោតសរសើរខ្លួនឯង គឺជាគន្លឹះមួយដើម្បីរក្សាស្មារតីការងាររបស់អ្នកឲ្យភ្ញាក់។ មិនចាំបាច់ទិញរបស់ថ្លៃៗទេ គ្រាន់តែញ៉ាំអាហារដែលអ្នកចូលចិត្ត ឬធ្វើចំណង់ចំណូលចិត្តដែលអ្នកចូលចិត្តជាងគេ។

៥ ស្វែងរកដៃគូដែលធ្វើការ ឬមានប្រេកង់ដូចគ្នា
គន្លឹះចុងក្រោយគឺស្វែងរកដៃគូការងារដែលមានប្រេកង់ដូចគ្នា (មនុស្សមាននិស្ស័យ ឬចំណង់ចំណូលចិត្តស្រដៀងគ្នា)។ ពេលខ្លះវាមិនងាយស្រួលទេ ក្នុងការស្វែងរកដៃគូការងារ ប៉ុន្តែអ្នកនៅតែអាចព្យាយាមបាន។ ដូច Ma Eum ដែរ កាលដើមឡើយ ពួកគេមិនសូវស្និទ្ធស្នាលជាមួយនាងនោះទេ ប៉ុន្តែពួកគេអាចព្យាយាមនិយាយជាមួយនាង និងជួយនាងប្រសិនបើនាងមានបញ្ហា។ ដៃគូដែលធ្វើការជាមួយប្រេកង់ នឹងនាំមកនូវថាមពលវិជ្ជមានដល់ខ្លួនអ្នក។ ពួកគេនឹងក្លាយជាហេតុផលមួយ ដែលយើងទៅធ្វើការដោយភាពរីករាយផងដែរ។

ក្រោយបានអានរឿងពីតួស្រី Ma Eum រួចហើយ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? អ្នកអាចសាកល្បងវិធីនេះ ស្វែងរកដៃគូការងាររបស់អ្នកដែលគិតថាសមនឹងអ្នក ទើបធ្វើឲ្យភារកិច្ចធ្ងន់នោះអាចទៅមុខបាន។ មិនថាយើង ឬក្រុមការងារដែលមានក្រមសីលធម៌ការងារខ្ពស់ ប្រៀបដូចជាពន្លឺថ្ងៃចំពោះបរិស្ថានជុំវិញ។ មនុស្សដែលសប្បាយចិត្តពេលឃើញយើងរីកចម្រើន មិនពិបាកមើលឡើយ! ប៉ុន្តែត្រូវជឿលើកែវភ្នែកនិងខួរក្បាលខ្លួនឯង កុំជឿលើពាក្យសំដីមនុស្សជុំវិញដែលមានស្នៀតបន្លំចាំតែចាក់ឲ្យសោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ទាំង ៦ របស់យុវវ័យ នាំឲ្យមានការសោកស្ដាយពេលចាស់ទៅ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង