ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍ពាក្យពេចន៍ប៉ុន្មានឃ្លារបស់ ឱក សុគន្ធកញ្ញា កំពុងចាក់ចំបេះដូងអ្នកគាំទ្រ
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រដឹងហើយថា នាងគឺជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ រឹងមាំ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងទើបមានអាយុ ១០ ឆ្នាំមកម្ល៉េះ ខណៈបច្ចុប្បន្នតារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មហង្សមាស។

ជាការពិតតារាចម្រៀង ឱក សុគន្ធ កញ្ញា ក៏ត្រូវបានអ្នកគាំទ្ររបស់ខ្លួនលើកសរសើរមិនដាច់ពីមាត់ថាទាំងស្អាត ពូកែច្រៀងពីរោះ គួរឲ្យស្រលាញ់ហើយ តែងតែដាស់តឿនអ្នកគាំទ្រឲ្យខំប្រឹងប្រែងសិក្សាធ្វើជាកូនល្អ ជាសិស្សពូកែ។ ឱក សុគន្ធកញ្ញា ពិតជាសក្ដិសមជាកំពូលតារាចម្រៀងប្រចាំ ប្រទេសកម្ពុជាណាស់ ដោយអ្នកនាងមិនមែនចេះតែច្រៀងមួយមុខទេថែមទាំងចេះរបាំបុរាណខ្មែរជាច្រើនទៀត។

ដោយងាកមកចាប់អារម្មណ៍កាលពីថ្មីៗនេះ ឱក សុគន្ធកញ្ញា បានចេញសារលើកទឹកចិត្តអ្នកគាំទ្រភ្ជាប់នឹងប្រយោគដ៏មានអត្ថន័យប៉ុន្មានឃ្លា ធ្វើឲ្យចាក់ចំបេះដូងអ្នកគាំទ្រតែម្តង។ ជាក់ស្តែងតារាចម្រៀងស្រីរូបនេះ បានបង្ហោះខ្លឹមសារថា មនុស្សដែលរឹងមាំមិនប្រាកដថា សុទ្ធតែជោគជ័យគ្រប់រូបនោះទេ ហើយមនុស្សដែលជោគជ័យក៏មិនប្រាកដថារឹងមាំទាំងអស់នោះដែរ។

អ្នកនាង ឱក សុគន្ធកញ្ញា បន្ថែមទៀតថា ជួនកាលមនុស្សដែលអ្នកមើលឃើញថា រឹងមាំអាចជាមនុ ស្សដែលទន់ជ្រាយក៏ថាបាន មនុស្សគ្រប់រូបតែងមានភាពរឹងមាំ និងទន់ជ្រោយក្នុងខ្លួនរៀងៗខ្លួន គ្រាន់តែគេមិនបញ្ចេញមកក្រៅ។ កុំអស់សង្ឃឹមកុំតូចចិត្ត ហើយក៏កុំរាថយ។ តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្រពោលថា ប្រយោគនេះពិតជាមានន័យណាស់ពិសេស គឺត្រូវតែម្តង៕


អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ