Connect with us

ជីវិតកម្សាន្ដ

ក្រោយឧបទ្ទវហេតុធ្លាក់ LED ក្រុមចម្រៀង Mirror ត្រូវផ្អាកបង្ហាញខ្លួនជាសាធារណៈ រហូតចុងខែកញ្ញា

បានផុស

នៅ

ក្រុមចម្រៀងបុរសហុងកុង Mirror ត្រូវផ្អាកការបង្ហាញខ្លួនជាសាធារណៈ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់អេក្រង់ LED នៅក្នុងការប្រគុំតន្ត្រី ដែលបានធ្វើឱ្យអ្នករាំម្នាក់រងគ្រោះយ៉ាងដំណំ សឹងបាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឱ្យដឹងពី Music Nation និង MakerVille ដែលរៀបចំកម្មវិធីប្រគុំតន្ត្រី កាលពីពេលថ្មីៗនេះ និយាយថា សមាជិកទាំង ១២នាក់របស់ក្រុម Mirror នឹងត្រូវផ្អាកបង្ហាញខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីឧបទ្ទវហេតុ ហើយសម្រាប់ការប្រគុំតន្ត្រីនៅសប្ដាហ៍ក្រោយត្រូវបានលុបចោល ចំណែកថ្លៃសំបុត្រពួកគេនឹងរៀបចំសងប្រាក់ទៅទស្សនិកជនវិញ។ ចំពោះការផ្អាកបង្ហាញខ្លួននេះដែរ អ្នករៀបចំកម្មវិធីបានបន្ថែមថា សមាជិកក្រុមម្នាក់ៗត្រូវការពេលសម្រាកបន្តិច ដើម្បីព្យាបាលភាពតក់ស្លុត ក្រោយជួបហេតុការណ៍គ្រោះថ្នាក់។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ អេក្រង់ LED ទំហំ ៤ គុណនឹង៤ ម៉ែត្របានធ្លាក់ទៅលើឆាក ក្នុងយប់ទី ៤ នៃការប្រគុំតន្ត្រី នៅឯមហោស្រព Hong Kong Coliseum បណ្ដាលឱ្យអ្នករាំម្នាក់រងរបួសធ្ងន់ និងអ្នករាំម្នាក់ទៀតរងរបួសស្រាល ប៉ុន្តែគេរងជំងឺជំងឺបាក់ទឹកចិត្ត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SCMP

ចុចអាន៖ Britney Spears បញ្ចេញរូបស្រាតច្រើនសន្លឹក កំពុងបង្កភាពចម្រូងចម្រាសលើបណ្ដាញសង្គម

ចុចអាន៖ ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់ LED ភ្ញាក់ដឹងខ្លួន ខណៈការស៊ើបអង្កេតនៅតែបន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម