ជីវិតកម្សាន្ដ
ឡាយ លក្ខិណា ប្រើជីវិតឡូយឆាយលើទឹកដីកាណាដា ខណៈមានការសង្ស័យថាសម្ងំស្នេហ៍ថ្មី
តារាចម្រៀងស្រីអ្នកនាង ឡាយ លក្ខិណា គិតរហូតមកទល់ពេលនេះ បានឈានជើងចាក់ចេញពីទឹកដីប្រទេសកំណើតកម្ពុជា ដើម្បីទៅច្រៀងនិងបង្អួតសម្រស់លើទឹកដីប្រទេសកាណាដាមានរយៈពេលប្រមាណជាង១ឆ្នាំមកហើយ ខណៈដំណឹងនៃការវិលត្រឡប់មកខ្មែរវិញនៅមិនទាន់កំណត់ពេលវេលាជាក់លាក់ណានៅឡើយទេក្រោយពេលជាប់គាំងដោយបញ្ហាជំងឺកូវីដ-១៩។

គេចាំបានថា ឡាយ លក្ខិណា បានចេញទៅច្រៀង សម្ដែង និងថតសំឡេងឲ្យផលិតកម្ម Sandapl Production ជាលើកទី២នៅប្រទេសកាណាដាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ហើយតាមគម្រោងនាងត្រូវវិលមកដល់ស្រុកវិញកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺការចេញទៅកាណាដាលើកនេះមានរយៈពេលតែ៣ខែប៉ុណ្ណោះ។ ប៉ុន្ដែមកដល់ពេលនេះ មានរយៈពេល១៤ខែទៅហើយ ដែលគេនៅតែមិនឃើញ ឡាយ លក្ខិណា វិលត្រឡប់មកប្រទេសកំណើតវិញទេ។


ដោយសារតែហេតុផលនេះហើយទើបមានការសង្ស័យជាថ្មីថា ឡាយ លក្ខិណា កំពុងតែរស់នៅសាងស្នេហ៍ថ្មីលើទឹកដីកាណាដា ខណៈគូស្នេហ៍ជាអ្នកធានារ៉ាប់រងនាងគ្រប់បែបយ៉ាងទាំងអស់ទើប លកិ្ខណា មិនខ្វល់ពីការផុតកំណត់លិខិតឆ្លងដែន។ ប្រភពព័ត៌មានបានបង្ហើបថា ការបន្តស្នាក់នៅប្រទេសកាណាដាលែងចង់វិលមកវិញពីសំណាក់តារាស្រីវ័យជ្រេរូបនេះ ប្រហែលកំពុងជួបគូស្នេហ៍ថ្មីនៅលើទឹកដីកាដាណាទើបដំណើរវិលត្រឡប់មកវិញ ត្រូវបានខកខានក្រោមហេតុផលថាដោយសារបញ្ហាជំងឺកូវីដ។


ប្រភពបានបន្តនិយាយទៀតថា ការចេញទៅច្រៀងនៅប្រទេសកាណាដាលើកនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ពេលវេលាសម្ងំសាងស្នេហ៍ជាមួយគូស្នេហ៍ថ្មីនៅលើទឹកដីនោះតែម្ដង ព្រោះតែការជាប់គាំងមិនឃើញវិលមកកម្ពុជាវិញនេះ គឺមានរយៈពេល១ឆ្នាំនិង២ខែ(១៤ខែ)ឯណោះ ខណៈដែលកន្លងមកតារាចម្រៀងរូបនេះកម្រនឹងបានចាកចេញទៅច្រៀង-សម្តែងនៅប្រទេសកាណាដា។ កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះមិនអាចទាក់ទងសុំការបកស្រាយពីនាងបាននៅឡើយទេ ខណៈបច្ចុប្បន្ន ឡាយ លក្ខិណា កំពុងបន្តរស់នៅប្រើជីវិតឡូយឆាយលើទឹកដីប្រទេសកាណាដា៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ សោភា ទេពី ព្រួយបារម្ភខ្លាំង ក្រោយកើតជំងឺអុតស្វាយធ្ងន់ធ្ងរ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា