Connect with us

ជីវិតកម្សាន្ដ

ពិធីករ សុខ រ៉ាស៊ី ពោលពាក្យអាណិត ក្រោយឃើញស្ថានភាពលំបាករបស់អតីតឌីជេ ឡាយអ៊ិន  

បានផុស

នៅ

លោក ហែម បូរិទ្ធ ហៅឌីជេឡាយអ៊ិន កន្លងមក ធ្លាប់ជាពិធីករដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ហើយបន្ទាប់ពីរួចទោសកាលពីអំឡុងចុងខែមិថុនាមក លោកក៏បានចេញមុខសុំទោស និងសន្យាសាងឈ្មោះឡើងវិញជាថ្មីលើវិស័យសិល្ប:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែបើតាមការកត់សម្គាល់ រហូតមកទល់ពេលនេះ សម្រាប់ទីផ្សាសិល្ប:របស់លោក ឡាយអ៊ិន ហាក់មិនទាន់កម្រើកឡើងវិញទេ ដែលធ្វើឲ្យជីវភាពអតីតពិធីកររូបនេះ កំពុងជួបការលំបាក និងខ្វះខាតខ្លាំង​។ ខណ:ដែលមិត្តភក្តិធ្លាប់រួមអាជីពមួយចំនួន ទទូចស្នើរសុំដល់បណ្តាម្ចាស់កម្មវិធី ផលិតករ និងស្ថានី យ៍ទូរទស្សន៍ ផ្តល់ឱកាសឲ្យលោក ឡាយ អ៊ិន បង្ហាញវត្តមានជាថ្មីឡើងវិញផង។

ដោយសារតែឃើញពីស្ថានភាពលំបាករបស់លោក ឡាយអ៊ិន គ្រាទៅសួរសុខទុក្ខពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានសម្តែងក្តីអាណិត បន្ទាប់ពីជួបជាក់ស្តែង ខណ:ឌីជេ ឡាយអ៊ិន បច្ចុប្បន្នបានត្រឹមជួយរៀបចំបាយទឹកឲ្យប្អូន ដែលជាជាងអ៊ុតសក់ដើម្បីចិញ្ចឹមក្រពះ។ លោក សុខ រ៉ាស៊ី បានរៀបរាប់ថាពេលជួបបងប្អូនទប់ទឹកភ្នែកមិនចង់បានទេ បើចង់ឲ្យស្រុកខ្មែរយើងសំបូរមនុស្សល្អ ទាល់តែបងប្អូនលើកលែងឲ្យអ្នកដែលដឹងខ្លួនខុសចេះកែខ្លួន។

ពិធីករលោក សុខ រ៉ាស៊ី បាននិយាយទៀតថា «ឥឡូវគាត់ចេញមកវិញហើយ បងឡាយអែនDJ LIO N ចេញមកវិញគាត់អត់មានការងារទាល់តែសោះ រាល់ថ្ងៃជួយរៀបចំបាយទឹកអោយប្អូនគាត់ជាជាងអ៊ុតសក់ នៅតូបគួរអោយអាណិតណាស់។ បើបងប្អូន ឬagency មានការងារជួយហៅគាត់ផង។ លោកបន្ថែមថា ប្រសិនបើបងប្អូនចង់ហៅគាត់ធ្វើការ ងារ អាចទាក់ទងតាមរយ:លេខ 096 500 27 38 រីឯអ្នកដែលចង់ជួយជាថវិការដល់គាត់ កំពុងជួបការលំបាកនេះជាគណនេយ្យរបស់គាត់ ,ABA: 004 351 768 (Name: HEM BORITH)»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម