Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការរិះគន់គ្រូពេទ្យ ថៃ ម្នាក់ ក្រោយលូកដៃក្នុងរឿងមានផ្ទៃពោះរបស់ភរិយា Weir

បានផុស

នៅ

គ្រូពេទ្យស្រីម្នាក់ កំពុងរងការរិះគន់យ៉ាងចាស់ដៃ ក្រោយបញ្ចេញមតិលើបណ្ដាញសង្គមរឿងភរិយា Weir ប្រកាសមានផ្ទៃពោះ ខណៈអ្នក​និយម​លេង​អ៊ីនធឺណិត​និយាយថា តើ​សមរម្យ​ទេ ​ក្នុង​ការ​ធ្វើ​បែបនេះទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីតារាសម្ដែង Weir Sukolwat និង​ភរិយា​ Vicky Pemonya បាន​ប្រកាស​ដំណឹង​ល្អថា​​មាន​ផ្ទៃពោះ​​កូន​ដំបូង​នៅ​ថ្ងៃបុណ្យ​ម្ដាយ​នា​ពេល​កន្លងមក ចំពេលមានក្តីរីករាយពីក្រុមគ្រួសារ មិត្តភ័ក្ដិ និង​អ្នកគាំទ្រជាច្រើន។ ប៉ុន្តែ​ងាក​ទៅគ្រូពេទ្យស្រី​ម្នាក់ ដែល​ប្រើ​រូប​ Profile ស្លៀក​ឯកសណ្ឋាន ចូល​មក​លូកដៃ​បញ្ចេញ​មតិ​ រឿង Vicky ដោយនិយាយថា ទើប​តែ​រៀបការ​សោះ​ មាន​ផ្ទៃពោះ​លឿន​ខុសទំនង​។

យ៉ាងណាមិញ​នៅ​លើ​បណ្ដាញ​សង្គម Twitter ឈ្មោះ Red Skull បានបង្ហាញ​រូបភាព​នៃ​ការ​អត្ថាធិប្បាយ​របស់​គ្រូពេទ្យ​ស្រី​រូប​នេះ ដែល​បាន​បង្ហោះ​ដំណឹង​នៃ​ការ​មាន​ផ្ទៃ​ពោះ​របស់ Vicky។ ទន្ទឹម​នោះ​ ក្នុង​ការ​បញ្ចេញមតិ​របស់​អ្នក​គ្រូពេទ្យ​​ មាន​អ្នក​តាមដាន​រាប់​សែន​នាក់​ សឹង​មិន​ជឿ​ថា​ គ្រូពេទ្យ​ហ៊ាន​និយាយ​មិន​សម​សោះ ​ចំពោះ​គូស្នេហ៍ Weir។

តាមរយៈផេក Red Skull បាន​និយាយ​ថា “ស្លៀក​សំលៀកបំពាក់​ជា​ពេទ្យ​ ​ហើយ​មក​បញ្ចេញមតិ​និយាយ​ដើម​គេ​មាន​ផ្ទៃពោះ​បែប​នេះ។ ការ​មាន​ផ្ទៃពោះ​មុន​រៀបការ​ កើត​មិន​គ្រប់ខែ ចាត់​ទុក​ថា​សប្បាយ​ណាស់។”

បន្ទាប់​ពី​រឿងនេះ​ត្រូវ​បាន​ចេញ​ផ្សាយ អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើនបានចូល​មក​បញ្ចេញ​មតិ​ ទៅ​កាន់​គ្រូពេទ្យស្រី​នោះវិញ។ ពួកគេភាគច្រើនបាននិយាយថា ថ្វីត្បិត​តែ​មតិ​របស់​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា គឺ​ជា​មតិ​ផ្ទាល់ខ្លួន។ ប៉ុន្តែ​ពេល​បញ្ចេញ​មតិ​ក្នុង​នាម​ជា​គ្រូពេទ្យ​បែប​នេះ​ គួរតែ​មាន​វិជ្ជាជីវៈ មើល​ឃើញ​ពី​ភាព​សមស្រប និងក្រមសីលធម៌វិជ្ជាជីវៈ​ផងដែរ ​កុំ​និយាយ​អាង​តែ​ខ្លួន​ជា​គ្រូពេទ្យ​ ហើយ​ថា​ឲ្យ​គេ​បែបនេះ​បែបនោះ​ តាម​អំពើ​ចិត្ត​ឲ្យ​សោះ។

ក្រោយ​រឿង​នេះ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង។ គ្រូពេទ្យស្រីនោះ​ក៏​បាន​លុបការ​បញ្ចេញ​មតិរបស់ខ្លួន​ភ្លាមៗ។ ប៉ុន្តែ​យ៉ាងណា​ក៏នៅ​មាន​អ្នក​និយម​លេង​អ៊ីនធឺណិត​ បាន​ស្រ្គីន​ទុក ​និង​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​ទៅ​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Weir បង្ហោះរូបភាពអបអរមួយសន្លឹក ក្រោយភរិយាប្រកាសថាមានផ្ទៃពោះ

ចុចអាន៖ភរិយា Weir ប្រកាសថា ពេលនេះនាងមានផ្ទៃពោះហើយ ថែមទាំងដឹងកូនប្រុស ឬស្រីទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម