ជីវិតកម្សាន្ដ
មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន
ការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំ កាន់តែខិតមកដល់ ខណៈសិល្បករ-សិល្បការិនី ជិត ២០០ នាក់កំពុងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការសម្ដែងដ៏កម្រមួយនេះ ប្រកបដោយភាពអស្ចារ្យសម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ។

ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង ៣អង្គ»។ មហាជន និងអ្នកស្នេហាសិល្បៈវប្បធម៌ជាតិ បានធ្វើការចែករំលែកព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះមានប្រទេសជិតខាងកំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមានតែគាំទ្រ សិល្បៈវប្បធម៌ជាតិរបស់ខ្លួនប៉ុណ្ណោះ ទើបអាចជួយលើកតម្កើងវប្បធម៌ជាតិឱ្យថ្កុំថ្កើង មិនអាចមានប្រទេសណាមកបន្លំបានឡើយ។
លោក ឈី កុលបុត្រា ដែលជាប្រធានដឹកនាំក្រុមការងារនៃកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមជាអ្នកដឹកនាំរៀបចំកម្មវិធី ក្រោយឃើញសន្ទុះការគាំទ្រយ៉ាងផុលផុសនៅលើបណ្ដាញទំនាក់ទំនងសង្គមនានា។ លោកបានមានប្រសាសន៍ថា ពិតជាសប្បាយរីករាយណាស់ ដែលឃើញយុវជន យុវនារី សម័យនេះ បានយល់ច្បាស់ពីអ្វីដែលជាសម្បត្តិវប្បធម៌ និងប្រពៃណីខ្មែរយើង។ លោកបានបន្ថែមថា ដោយស្រុកមានសន្តិភាព នាំឱ្យយុវជនមានឱកាសនៅក្នុងការគិតគូរ និងថែរក្សា ការពារ សិល្បៈ វប្បធម៌ខ្មែរ បន្សល់ទុកពីបុព្វបុរសខ្មែរ តាមរយៈការចូលរួមចំណែកជួយលើកស្ទួយទាំងអស់គ្នា ដូចកម្មវិធីមហោស្រពសិល្បៈរបាំក្បាច់បុរាណខ្មែរនេះជាដើម។


ដោយសារសន្ទុះនៃការគាំទ្រកាន់តែកើនឡើងខ្លាំង ការលក់សំបុត្រក៏ដាច់អស់ច្រើនដែរ។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ លោក កុលបុត្រា ក៏បានអំពាវនាវផងដែរថា៖ «ដោយសារមានការគាំទ្រច្រើន សំបុត្រក៏បានលក់អស់ច្រើនដែរ ហើយកន្លែងអង្គុយទស្សនាមានកំណត់។ ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើង ប្រញាប់ទិញសំបុត្រចូលទស្សនា ដើម្បីកុំឱ្យខកខានផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ»។

គួរឱ្យដឹងថា ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះនឹងបង្ហាញខ្លួននៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី ២៧ និង ២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោមកិច្ចផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី កំពុងតែបន្តលក់សំបុត្រជារៀងរាល់ថ្ងៃ។
សំបុត្រមានលក់តាមរយៈអនឡាញតេឡេក្រាម ០៧៧ ៤៤៤ ៣៣៥ និងមានការលក់ផ្ទាល់នៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២។ *កន្លែងមានកំណត់!
តម្លៃសំបុត្រ៖
• សំបុត្រពិសេស (VIP) ១០០,០០០៛
• តំបន់ពណ៌បៃតង (Green Zone) ៤០,០០០៛
• តំបន់ពណ៌ខៀវ (Blue Zone) ២០,០០០៛
• សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងមកលេខ ០៧៧ ៤៤៤ ៣៣៥
មិនត្រឹមតែជាការចូលរួមទស្សនា តែជាការគាំទ្រ លើកស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា!!!

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក