Connect with us

ជីវិតកម្សាន្ដ

វ៉ាន់ នីឡា ផ្ទុះកំហឹងជាមួយក្រុមហ៊ុនDelivery ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មបុគ្គលិក

បានផុស

នៅ

តារាចម្រៀងចង្កេះអង្រងកញ្ញា វ៉ាន់ នីឡា ​បានបង្ហាញការមិនសប្បាយចិត្តចំពោះក្រុមហ៊ុនសេវាដឹកជញ្ជូនមួយដែលគ្មានសិលធម៌ដោយប្រើបុគ្គលិកធ្វើការងារគ្មានស្គាល់ថ្ងៃឈប់សម្រាកសៅរ៍ ឬអាទិត្យ ខណ:នាងចាត់ទុកថា បានកេងប្រវ័ញ្ចកម្លាំងពលកម្មបុគ្គលិក។

សារមិនសប្បាយចិត្តរបស់តារាចម្រៀង វ៉ាន់ នីឡា នេះក្រោយពេលរឿងរ៉ាវដ៏ហួសចិត្តនោះបានកើតឡើងលើបុគ្គលិកម្នាក់ ប៉ុន្តែនាងមិនបានបញ្ចេញឈ្មោះក្រុមហ៊ុន និងបុគ្គលិកម្នាក់នោះទេ ពោលគឺ វ៉ាន់ នីឡា បានត្រឹមព្រមានថា បើសិនជាខែក្រោយមិនបើកលុយអោយគេតាមការសន្យាខ្លួន នឹងផុសជាសាធារណ:ព្រោះនាងមានភស្តតាងនៅក្នុងដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា វ៉ាន់ នីឡា និយាយថា ក្រុមហ៊ុនdelivery មួយមានលុយបើកដល់ក្រុមហ៊ុនមានឃ្លាំងបោះដុំអីវ៉ាន់ដ៏ធំ ប៉ុន្តែថោកទាបសាហាវកេងប្រវ័ញ្ចជិះជាន់កម្លាំងពលកម្មបុគ្គលិកធ្វើការគ្មានសៅរ៍អាទិត្យ ប្រាក់ខែតិចបំផុតសំខាន់គ្នាជិះរកដេប៉ូមួយថ្ងៃៗចង់កើតឫសដូងបាត ហើយពេលគ្នារកដេប៉ូបានតិចសុទ្ធតែគំរាមដកចោលសំខាន់បើដកតែម្តងមិនអីទេតែបោះពាក្យសម្តីថា ” ទ្រាំៗទៅ ថ្ងៃណាខ្ញុំរកបុគ្គលិកថ្មី​បានចាំនិយាយជាមួយហ្អែងម្តងទៀត “  គ្នាខុសត្រង់ណា ?។

តារាចម្រៀង វ៉ាន់ នីឡា បានបន្តថា រឿងដែលសំខាន់ទៀតនោះគឺគ្នាសុំច្បាប់ឈប់តែបីថ្ងៃសោះ ដល់ពេលមកកាត់លុយកាត់៦ថ្ងៃហើយចុះនៅពេលគេដាក់ច្បាប់ភ្លាមៗ​ ឬពេលដំបូងហេតុអ្វីមិននិយាយពី​គោលការណ៍​នេះថា​ ពេលឈប់គេគុណលុយ? ហើយអាសូរតែគ្នាឈប់ដើរលេង គឺបងស្រីគ្នាដួលម៉ូតូបាក់ដៃក្នុងថ្ងៃតែមួយដែលអ៊ុំប្រុសគ្នាស្លាប់គ្នាត្រូវនៅមើលអ្នកផ្ទះមិនចូលបុណ្យហើយមកជាន់កថែមទៀត។ បន្ថែមពីនេះ វ៉ាន់ នីឡា ក៏បានសម្តែងការហួសចិត្តរឿងដែលក្រុមហ៊ុនមួយនេះធ្វើបាបដល់ទឹកចិត្តបុគ្គលិកផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម