ជីវិតកម្សាន្ដ
រងការរិះគន់រឿងមានផ្ទៃពោះលឿន ភរិយា Weir Sukolwat បញ្ចេញសារបង្កប់អត្ថន័យជ្រៅ
បន្ទាប់ពីរងការរិះគន់ពីសំណាក់អ្នកគ្រូពេទ្យស្រីម្នាក់ បានបញ្ចេញមតិថា នាងមានកូនលឿនខុសទំនង Vicky ភរិយារបស់តារាសម្ដែង Weir បានបង្ហោះសម្រង់សម្ដីមួយបង្កប់អត្ថន័យជ្រាលជ្រៅ។
ជាក់ស្ដែងនាពេលថ្មីៗនេះ ភរិយា Weir ដែលកំពុងមានផ្ទៃពោះកូនដំបូង បានចាប់យករឿងរ៉ាវទាំងប៉ុន្មានលើអ៉ិនធើណេត ដោយបង្ហោះរូបភាពពីសម្រង់សម្ដីរបស់លោក មហាត្មៈ គន្ធី នៅលើបណ្ដាញសង្គម Instagram ជាភាសាអគ្លេសថា “You must not lose faith in humanity. Humanity is like an ocean; if a few drops of the ocean are dirty, the ocean does not become dirty” ដែលមានន័យថា”អ្នកមិនត្រូវបាត់បង់ជំនឿលើមនុស្សជាតិទេ មនុស្សជាតិប្រៀបដូចជាមហាសមុទ្រ ប្រសិនបើទឹកសមុទ្រពីរបីដំណក់ នោះមហាសមុទ្រមិនកខ្វក់ឡើយ”។ ចំណែកសម្រង់សំដីបន្ទាប់ “We rise by lifting others” ដែលមានន័យថា “យើងអាចកាន់តែប្រសើរឡើង ពេលជួយជ្រោមជ្រែងអ្នកដទៃ” ខណៈខាងស្វាមីរបស់នាង Weir Sukolwat មិនបានចេញមុខបកស្រាយ ឬបញ្ចេញមតិលើបញ្ហា ដែលកំពុងតែក្លាយជាប្រធានបទក្ដៅនេះទេ។
ត្បិតថានាងបានទទួលការរិះគន់ ពីគ្រូពេទ្យស្រីរូបនោះក៏ដោយ តែ Vicky នៅតែទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រនិងមហាជនមួយចំនួនធំ បានតបតទៅនឹងមតិរបស់គ្រូពេទ្យស្រីវិញ និងកុំឲ្យ Vicky ខ្វល់ខ្វាយ ពីសំដីទាំងនោះថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការរិះគន់គ្រូពេទ្យ ថៃ ម្នាក់ ក្រោយលូកដៃក្នុងរឿងមានផ្ទៃពោះរបស់ភរិយា Weir
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់