ជីវិតកម្សាន្ដ
មិនព្រមបញ្ចប់ Amber ប្ដូរមេធាវី ដើម្បីប្ដឹង Johnny ទៅឧទ្ធរណ៍
តារាសម្ដែង Amber Heard បានលុបការជួលមេធាវីដ៏យូររបស់នាង Elaine Bredehoft ហើយជួលក្រុមអ្នកច្បាប់ថ្មី ដើម្បីប្តឹងតវ៉ាឧទ្ធរណ៍ចំពោះសាលក្រមចំនួន ១៥លានដុល្លារ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្រឆាំងនឹងអតីតស្វាមី Johnny Depp ។

តារាស្រីរូបនេះប្រកាសកាលពីថ្ងៃចន្ទ ទី១៥ ខែសីហា ថា នាងសម្រេចជួលមេធាវីល្បីឈ្មោះពីររូបគឺ David L Axelrod និង Jay Ward Brown ពីក្រុមហ៊ុន Ballard Spahr ដើម្បីដឹកនាំបណ្តឹងឧទ្ធរណ៍របស់នាង ដែលក្នុងនោះនាងមានបំណងតវ៉ាមិនបង់ប្រាក់ ១៥លានដុល្លារជូនអតីតស្វាមី ដែលជាសេចក្តីសម្រេចរបស់តុលាការ កាលពីខែមិថុនាកន្លងទៅ។

ដោយឡែកអ្នកនាំពាក្យរបស់តារាសម្តែង Amber បានលើកឡើងពីការប្ដឹងទៅឧទ្ធរណ៍នេះថា ដោយសារខាងខ្លួនមានភស្តុតាងថ្មី ដែលជាហេតុផលនៅពីក្រោយការសើរើក្ដីម្ដងទៀត។

គួររំលឹកថា បន្ទាប់ពីការកាត់ក្តីរយៈពេល ៦ សប្តាហ៍ គណៈវិនិច្ឆ័យចំនួន ៧ រូបបានសម្រេចឱ្យ Amber Heard ជាអ្នកចាញ់បណ្ដឹង ដោយនាងជាប់ទោសពីបទបង្ខូចកេរ្តិ៍ឈ្មោះតារាសម្តែង Johnny Depp និងត្រូវផ្តល់សំណងដល់លោកចំនួន ១៥ លានដុល្លារ ប៉ុន្តែ Amber ទទូចថាខ្លួនគ្មានលទ្ធភាពបង់ប្រាក់ ហើយពេលនេះនាងកំពុងព្យាយាមប្ដឹងទៅឧទ្ធរណ៍៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Amber បង្ខំចិត្តលក់ផ្ទះ យកប្រាក់សងជំងឺចិត្តអតីតស្វាមី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?