ជីវិតកម្សាន្ដ
ស្រលាញ់គ្នា ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Prang សម្រេចចិត្តចែកផ្លូវគ្នាហើយ
Prang Kannarun ដែលទស្សនិកជនធ្លាប់ស្គាល់ថា នាងជាតួស្រីក្នុងរឿង “បុព្វេសន្និវាស” ពេលនេះបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Two Pee ក្រោយពួកគេបង្កើតទំនាក់ទំនងស្នេហា១០ឆ្នាំទៅហើយ។

ជាមួយគ្នានេះដែរ តារារ៉េប Two Pee ទើបតែលុតជង្គង់សុំ Prang រៀបការ កាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងបរិយាកាសដ៏រ៉ូមែនទិក នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយក៏មានការចូលរួមអបអរសាទរពីសំណាក់មិត្តជិតស្និទ្ធ និងអ្នកគាំទ្ររបស់អ្នកទាំងពីរផងដែរ។

យ៉ាងណាមិញ ការបែកគ្នានេះ គឺប្រកាសដោយពិធីករព័ត៌មានកម្សាន្តដ៏ល្បីល្បាញនៃប៉ុស្តិ៍ one31 បានចេញមកនិយាយពីរឿងស្នេហារវាង Prang និង Two Pee ថា” ថ្ងៃនេះ P’Boi នឹងមកប្រាប់អ្នកឲ្យច្បាស់ និងបានឲ្យខាងប្រុសសុំការអនុញ្ញាតពី Prang ដើម្បីបញ្ជាក់ថា អ្នកទាំងពីរពិតជាបានបញ្ចប់ចំណងស្នេហ៍១០ឆ្នាំនេះមែន។”

ពីធីករប្រុសរូបនេះ ក៏បានបន្ថែមទៀតថា ក្រោយមានការបញ្ជាក់ច្បាស់ៗពី Prang និងTwo Pee ហើយ ខាងស្រីក៏ទទួលស្គាល់ថា នេះជាការបញ្ចប់ស្នេហាដ៏ឈឺចាប់របស់ពួកគេ។ គ្មាននរណាម្នាក់បែកបាក់ជាមួយអ្នកណាឡើយ ហើយគ្មាននរណាម្នាក់ធ្វើឲ្យនរណាម្នាក់ឈឺចាប់ទេ។ ប៉ុន្តែភាគីទាំងពីរយល់ព្រមវិលមកចាប់ផ្ដើមជីវិតថ្មីរៀងៗខ្លួន។ ហេតុផលចែកផ្លូវគ្នានេះ អ្នកទាំងពីរមិនអាចបន្តចំណងស្នេហ៍នេះតទៅទៀតបាន ហើយក៏គ្មានជនទី៣ណា ចូលមកជ្រៀតជ្រែកស្នេហាពួកគេដែរ។

គួររំលឹកដែរថា ប៉ុន្មានថ្ងៃមុនមហាជនហាក់មានចំងល់និងមានការសង្ស័យ ខណៈខាងតារារ៉េប Two Pee បានបង្ហោះស្ទូរីប្លែកៗជាភាសាអគ្លេសដូចលាគ្នាចុងក្រោយ។ ក្នុងនោះក៏មានពាក្យចចាមអារ៉ាមពីនិយមលេងអ៊ីនធឺណិត អំពីទំនាក់ទំនងរវាងភាគីថា ផ្លូវស្នេហ៍នេះបានឈានដល់ទីបញ្ចប់? ប៉ុន្តែយ៉ាងណាក៏ដោយ គ្មានភាគីណាចេញមកផ្ដល់បទសម្ភាសន៍ ដើម្បីបញ្ជាក់ពីការពិតឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រីក្នុងរឿង “បុព្វេសន្និវាស” Prang សង្ស័យបែកគ្នា ក្រោយឃើញមិត្តប្រុសបង្ហោះសារចម្លែក
ចុចអាន៖Bella ស្រែកទាំងភ្ញាក់ផ្អើល បន្ទាប់ពីម្ដាយឲ្យអំណោយ ដែលនាងចង់បានជាយូរ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា