ជីវិតកម្សាន្ដ
មកុដ Miss Grand Cambodia 2022 ច្នៃអស់លុយកប់ក្ដោង រំលេចទាំងអត្តសញ្ញាណជាតិ កំពុងជួបរឿងចម្រូងចម្រាស
កាលពីរាត្រីម្សិលមិញនេះ ផេកផ្លូវការ Miss Grand Cambodia 2022 បានបង្ហាញមកុដក្នុងកម្មវិធី ដែលមានតម្លៃ២៥ម៉ឺនដុល្លារ និងពន្យល់ខ្លះៗពីរចនាបថឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះដែរ មហាជនដែលគាំទ្រ Miss Grand Cambodia 2022 មួយចំនួនហាក់មិនយល់ស្រប និងបញ្ចេញមតិថា មកុដនេះបានចម្លងតាម Miss Planet International ទៅវិញ។ ខណៈអ្នកខ្លះថា មកុដនេះគឺមនុស្សតែមួយធ្វើដូច្នេះទើបស្រដៀង ឬដូចគ្នា។ ប៉ុន្តែទោះស្រដៀងឬដូចគ្នា តែមកុដនេះក៏បានរំលេចពីអត្តសញ្ញាណជាតិ និងមានក្បូរក្បាច់រចនានៃប្រាង្គប្រាសាទអង្គរវត្តមកជាមួយ។
ទន្ទឹមនោះដែរ ផេក Miss Grand Cambodia 2022 បានសរសេរសារយ៉ាងវែងអន្លាយថា ” សូមបង្ហាញមកុដជាផ្លូវការរបស់ Miss Grand Cambodia 2022 ដែលមានតម្លៃ២៥ម៉ឺនដុល្លារអាមេរិក ឆ្លុះបង្ហាញអំពីអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជា។ តួមកុដធ្វើអំពីផ្លាកទីនទឹកប្រាំពីរ និងរចនាបថក្បាច់ប្រាសាទអង្គរវត្ត ប្រើពេជ្រសុទ្ធទឹកD ប្រាំពីរលីកន្លះចំនួន ៥គ្រាប់ និងពេជ្រ ៣លីចំនួន៥០០គ្រាប់។ ត្បូងទទឹមបរប៉ៃលិនចំនួន៥០គ្រាប់ ដែលមានទឹកក្រហមក្រមៅចាស់ បានរក្សាទុកតាំងពីឆ្នាំ១៩៨៦។ ចំពោះអត្ថន័យរបស់មកុដ និងធ្វើការបកស្រាយនៅលើ VIDEO បន្ទាប់ ។”

យ៉ាងណាមិញ អ្នកគាំទ្រនៅតែមានភាពចម្រូងចម្រាសគ្នាខ្លាំង លើបណ្ដាញសង្គមមិនទាន់ចប់ ព្រោះនៅសង្ស័យថាមកុដ Miss Grand Cambodia 2022 ឆ្នាំនេះ លួចចម្លងគ្នា។ ខណៈអ្នកខ្លះ ហាក់សំដែងការគាំទ្រ និងសំណូមពរឲ្យរៀបចំឆាកសមនឹងមកុដផងដែរ។ ទោះយ៉ាងណា មកដល់ពេលនេះ ពុំទាន់មានការបកស្រាយលម្អិតពីផេក Miss Grand Cambodia 2022 នូវឡើយទេ។ បើទោះបីជាមហាជនកំពុងតែបញ្ចេញមតិព្រោងព្រាត លើមកុដតម្លៃខ្ទង់ម៉ឺនដុល្លារនេះ និងថែមទាំងមានក្បូរក្បាច់រចនាយ៉ាងវិសេសវិសាលថែមទៀតផង។

គួរបញ្ជាក់ដែរថា Miss Grand Cambodia 2022 ឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃ ពុធ ទី ២៤ ខែ សីហា បន្ទាប់ពីដំណើរកម្សាន្ត របស់បវកញ្ញាកម្ពុជាទៅកាន់ប្រាសាទសំបូរព្រៃគុក ទើបបញ្ចប់កាលពីពេលថ្មីៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា