ជីវិតកម្សាន្ដ
ប៉ូលិសថៃបញ្ជូនខ្លួន Pinky និងម្ដាយទៅពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងបោកប្រាស់
Pinky ដែលជាតួឯកស្រីក្នុងរឿងកំប្លែង “ទាសករស្នេហ៍” រួមទាំងម្ដាយរបស់នាង ត្រូវបានប៉ូលិសបញ្ចូនទៅកាន់ពន្ធធនាគារ ពីបទក្លែងបន្លំបោកបញ្ឆោតដល់អតិថិជន។

ប៉ូលិសបានបញ្ជាក់ទៀតថា តារាសម្ដែងរូបនេះនិងមនុស្សម្ដាយបានសុំអនុញ្ញាតនៅក្រៅឃុំ ប៉ុន្ដែខាងតុលាការបានច្រានចោលសំណើនេះ ដោយលើកហេតុផលថា ប្រសិនបើមានការដោះលែងបណ្ដោះអាសន្ន នោះខ្លាចជនចុងចោទទាំងពីរនឹងរត់គេចខ្លួន។ ក្រោយពីតុលាការព្រហ្មទណ្ឌមិនអនុញ្ញាតឲ្យនៅក្រៅឃុំហើយ ម្ដាយកូនរូបនេះ បានជាប់ពាក់ព័ន្ធនៅក្នុងករណីធ្ងន់ធ្ងរក្នុងក្រុមហ៊ុន Forex-3D ពីបទបទក្លែងបន្លំ បោកបញ្ឆោតបញ្ចូលប្រព័ន្ធកុំព្យូទ័រនៃទិន្នន័យក្លែងក្លាយ ហើយថែមទាំងបង្កការខូចខាតដល់ប្រជាជន។ ខណៈលុយដែលបន្លំ ពី Forex-3D ខាង DSI បានស៊ើបអង្កេតពីការបោកប្រាស់នេះតាំងពីឆ្នាំ ២០១៩ បន្ទាប់ពីអ្នកវិនិយោគជាច្រើន បានដាក់ពាក្យបណ្ដឹងដែលអះអាងថា ពួកគេត្រូវបានបោកប្រាស់ដោយក្រុមហ៊ុន Forex-3D។

ទន្ទឹមនោះ ក្រៅពីតារាសម្ដែងស្រី Pinky Savika និងម្ដាយដែលជាជនចុងចោទទី២ ក្នុងនោះក៏មានជនចុងចោទទី៣ ចំនួន ១៩នាក់បន្ថែមទៀត នៅក្នុងសំណុំរឿងកំពុងតែក្ដៅគគុកនេះផងដែរ។

គួរបញ្ចាក់ថា នៅក្នុងករណីនៃការចែករំលែកខ្សែសង្វាក់ក្រុមហ៊ុន Forex-3D គឺពាក់ព័ន្ធនឹងការបោកប្រាស់ ដែលបញ្ចុះបញ្ចូលមនុស្សឲ្យវិនិយោគប្រាក់របស់ពួកគេ នៅក្នុងការផ្លាស់ប្តូររូបិយប័ណ្ណបរទេស (Foreign Exchange) តាមរយៈគេហទំព័រ forex-3d.com ដោយអះអាងថា នឹងទទួលបាន ៦០ទៅ៨០ភាគរយ នៃប្រាក់ចំណេញរបស់ពួកគេ ដែលទទួលបានពីការជួញដូរអត្រាប្តូរប្រាក់បរទេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រលាញ់គ្នា ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Prang សម្រេចចិត្តចែកផ្លូវគ្នាហើយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល