Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការចាប់អារម្មណ៍ខ្លាំង MV បទវៀតណាម បង្ហាញពីវប្បធម៌ សាសនា និងឧបករណ៍តន្ត្រីខ្មែរ

បានផុស

នៅ

បទចម្រៀងវៀតណាមមួយបទ មានចំណងជើងថា “Thương Lắm Oun Ơi” បកជាភាសាខ្មែរថា “ស្រឡាញ់ណាស់អូនអើយ” កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសំណាក់​អ្នកគាំទ្រ​កម្ពុជា។ ខណៈ​បាន​បង្ហាញ​ពី​វប្បធម៌ ​សាសនា​ និង​ឧបករណ៍​តន្ត្រី​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ “Thương Lắm Oun Ơi “” គឺ​ជា​តន្ត្រី​ថ្មី​របស់​តារា​ចម្រៀង​វ័យក្មេង Hoon និង G5R ដែល​បាន​​បំផុស​គំនិត​ពី​វប្បធម៌​ខ្មែរ។ ដូច្នេះ​ហើយ សាច់ភ្លេង​របស់បទចម្រៀងនឹងធ្វើឲ្យអ្នកស្តាប់មាន​អារម្មណ៍​ថាធ្លាប់ស្គាល់ និង​ប្លែក​ខ្លាំង ដោយ​ការ​រួមផ្សំជាមួយនឹងគំនិតទំនើប​របស់​អ្នក​តែង​បទនេះ​ដែរ។

​តារា​ចម្រៀង​វ័យក្មេង Hoon

ត្បិត​ថា​បទ​នេះ​ជា​បទ​របស់​វៀតណាម ​ប៉ុន្តែ​នៅ​ក្នុង MV មាន​រូបភាព​ជាច្រើន​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​ក្នុង​សំលៀកបំពាក់​អប្សរា​ និង​ឈុត​ដ៏​អស្ចារ្យ​នៃ​វត្ត​មាស​ដ៏​ភ្លឺ​ចែងចាំង​ និង​ស្រស់​ស្អាត​ខ្លាំង។ តាម​រយៈ​នោះ ទស្សនិកជន​ពិត​ជា​ស្មាន​ដឹង​ថា ​ប្រាកដជា​បង​ប្អូន​ខ្មែរ​កម្ពុជាក្រោម​ និង​បាន​ឃើញ​ពី​បុគ្គលិក​លក្ខណៈ​តន្ត្រី​ដ៏​ពិសេស​របស់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ រួម​ទាំង​ការ​ខិត​ខំ​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ខ្មែរ​ ឲ្យ​ពិភពលោក​បាន​ដឹង​ផង​ដែរ។

គួរ​បញ្ជាក់​ថា MV ផ្លូវការ​របស់​បទ​ចម្រៀង “Thương Lắm Oun Ơi” ឬ “ស្រឡាញ់ណាស់​អូន​អើយ” ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ Youtube កាលពីជាង១ខែមុន ពោល​គឺ​នៅ​ថ្ងៃ​ទី​ ១៤ ខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាមិញ​ ​ភ្លាមៗនៅពេលដែល MV ផ្លូវការបាន​ចេញ​ផ្សាយ សន្ទុះ​នៃ​ការ​គាំទ្រ​កាន់​តែ​ច្រើន ​និង​ពោល​សរសើរ​ថា​ សំឡេង​របស់​តារា​ចម្រៀង​រូបនេះ​ប្លែក និង​សក្ដិសម​ជាមួយ​រូបភាព​មានការ​ច្នៃប្រឌិត​មិនធម្មតា។

ទន្ទឹម​នោះ​ដែរ​ អ្នកគាំទ្រកម្ពុជាជាច្រើនហាក់យល់ស្រប និងអរគុណដល់តារាចម្រៀងរូបនេះជាខ្លាំង ដែលបានខិតខំបង្ហាញនិងលើកស្ទួយវប្បធម៌ សាសនា និងឧបករណ៍តន្ត្រីខ្មែរក្នុងបទនេះ។ ងាកទៅអ្នកគាំទ្រវៀតណាមឯណោះវិញ ក៏បានបញ្ចេញមតិដូចគ្នាដែរថា គ្រប់បទបរទេសឬបទផ្សេងៗ ពុំសូវជាឃើញមានឧបករណ៍តន្ត្រីខ្មែរឡើយ តែបទនេះហាក់ប្លែកអារម្មណ៍ជាខ្លាំង សម្រាប់ពួកគេ៕

សូមទស្សនាបទចម្រៀងខាងក្រោម៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះការចាប់អារម្មណ៍ខ្លាំង MV បទវៀតណាម បង្ហាញពីវប្បធម៌ សាសនា និងឧបករណ៍តន្ត្រីខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម