Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រហាក់អាណិត ក្រោយឃើញឃ្លិបចុងក្រោយរបស់ Pinky ច្រៀងដូចនិយាយលា

បានផុស

នៅ

កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅលើបណ្ដាញសង្គម TikTok របស់តារាស្រី Pinky បានបង្ហោះវីដេអូឃ្លីបមួយស្រែកច្រៀងបង្ហាញពីភាពខ្លាំងនៃបទចម្រៀង “Recall” របស់ BOWKYLION ខណៈអ្នកគាំទ្រ​របស់​នាង​និយាយ​ថា នេះជាការនិយាយ​លា​ទុក​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ​ដែរ​​ នៅ​ពេល​ដែល​អ្នកគាំទ្រ​បាន​ឃើញនិងធ្លាប់ចូលមើលឃ្លិបនោះរួច ​ក៏នាំគ្នា​​ចុច like រួមជាមួយនឹង​ការ​មតិ​ជាច្រើន ​​ម្នាក់ៗបាន​យល់​ស្រប​ថា Pinky ច្រៀង​ចម្រៀង​នេះ មុនពេល​តុលាការ​សម្រេច​លើ​រឿង​ក្ដី​របស់​នាង ដែល​នេះ​ហាក់​ដូចជា​​បទចម្រៀង​លា​គ្នាចុងក្រោយ រវាងនាងនិងហ្វេនៗ។

គួរ​បញ្ជាក់​ថា ​ឧស្សាហកម្ម​កម្សាន្ត​ថៃ​ហាក់​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ថា ​តារា​សម្ដែង Pinky ​និង​ម្ដាយ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ក្នុង​ក្រុមហ៊ុន Forex-3D ពីបទ​បទក្លែងបន្លំ​​​ បោកបញ្ឆោត​បញ្ចូល​ប្រព័ន្ធ​កុំព្យូទ័រ​​នៃ​ទិន្នន័យ​ក្លែងក្លាយ ហើយ​ថែម​ទាំង​បង្ក​ការ​ខូចខាត​ដល់​អតិថិជន​។ អ្វី​ដែល​សំខាន់​ អ្នក​វិនិយោគ​ជាច្រើន​ បាន​ដាក់ពាក្យបណ្ដឹង​ ដែល​អះអាង​ថា ​ពួកគេ​ត្រូវ​បាន​បោកប្រាស់​ដោយ​ក្រុមហ៊ុន Forex-3D។ ​

ក្នុង​នោះ ​ម្ដាយ​កូន​រូប​នេះ​ក៏​បាន​សុំ​អនុញ្ញាត​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ខាង​តុលាការ​បាន​ច្រាន​ចោល​សំណើ​នេះ​ ដោយ​លើក​ហេតុផល​ថា ​ប្រសិនបើ​មានការ​ដោះលែង​បណ្ដោះអាសន្ន​ នោះ​​ខ្លាច​ជន​ចុងចោទ​ទាំងពីរ​នឹង​រត់​គេច​ខ្លួន​៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសថៃបញ្ជូនខ្លួន Pinky និងម្ដាយទៅពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងបោកប្រាស់


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម