ជីវិតកម្សាន្ដ
ប្រវត្តិខ្លះៗរបស់ Pinky មុនជួបរឿងក្ដី រហូតបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង
Pinky Savika បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយនាងត្រូវមហាជនស្គាល់តាំងពីកុមារភាពផងដែរ។ តារាស្រីវ័យ ៣៦ឆ្នាំរូបនេះ តស៊ូសម្ដែងជាតួរាយរងតាំងពីក្មេងៗ ទម្រាំនាងមានឈ្មោះសំឡេង រហូតអាចចូលខ្លួនជាតារាកុងត្រាក្រោមប៉ុស្តិ៍លេខ ៧។ បន្ទាប់ពីដណ្ដើមបានប្រជាប្រិយភាពពីទស្សនិកជន Pinky បានចូលខ្លួនសម្ដែងក្នុងភាពយន្តខ្នាតធំ ហើយរឿងដែលធ្វើឱ្យទស្សនិកជនកាន់តែគាំទ្រនាងទ្វេដងគឺរឿង “ទាសករស្នេហ៍” ។ ក្រៅពីសម្ដែងនាងក៏ជាតារាម៉ូដែលមួយរូប និងត្រូវប៉ាន់ថតផ្សាយពាណិជ្ជកម្មឱ្យប្រេនធំៗនៅក្នុងប្រទេសយ៉ាងច្រើនទៀតផង។

ពេលចប់កុងត្រាជាមួយប៉ុស្ដិ៍លេខ៧ Pinky ធ្លាប់ផ្ទុះរឿងអាស្រូវទាក់ទងជាមួយប្ដីគេ រហូតវាក្លាយជាព័ត៌មានក្ដៅគគុក ធ្វើឱ្យប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនរបស់នាង រួមទាំងការងារក្នុងវិស័យកម្សាន្តផងដែរ។ ក្រោយផ្ទុះរឿងនេះ នាងបានបាត់មុខពីវិស័យកម្សាន្តថៃ ហើយទៅថតរឿងបូលីវូដនៅឥណ្ឌាមួយរយៈ។

ក្រោយមក Pinky ចាប់ផ្តើមមានទំនាក់ទំនងជាមួយនឹងលោក Petch Itthi Chavalithamrong ជាអ្នកជំនួញអចលនទ្រព្យម្នាក់នៅក្នុងប្រទេស។ បន្ទាប់ស្វែងយល់ចិត្តគ្នាមួយរយៈ អ្នកទាំងពីសម្រេចចិត្តរៀបការនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារដ៏ល្បីមួយកណ្តាលក្រុងប៉ាតាយ៉ា។ គូស្នេហ៍មួយគូនេះរស់នៅជាមួយគ្នាជាង៣ឆ្នាំ ស្រាប់តែលេចឮពាក្យចចាមអារ៉ាម ពួកគេបានបែកគ្នា។ មិនយូរប៉ុន្មាន Pinky ចេញមុខសារភាពថា ពួកគេពិតជាបានបែកគ្នាមែន។ មូលហេតុគឺដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា ព្រោះស្វាមីរបស់ចង់រកស៊ី ប៉ុន្តែនាងមិនពូកែខាងជំនួញ នាងមាននិស្ស័យតែខាងសិល្បៈប៉ុណ្ណោះ។

អំឡុងនៅជាភរិយាសេដ្ឋីអចលនទ្រព្យ និងមិនបានលេចមុខក្នុងវិស័យសិល្បៈឡើយ។ ទាល់តែប្រកាសបែកគ្នាជាមួយអតីតស្វាមីជាផ្លូវការ ទើបនាងវិលចូលពិភពកម្សាន្តវិញក្នុងនាមជាតារាឯករាជ្យ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងហាក់ថមថយជាងមុន។ ទោះយ៉ាងណា ក្រោយលែងលះ នាងបង្ហាញមុខក្នុងរឿងភាគ និងភាពយន្តខ្នាតធំមួយចំនួន។ ទន្ទឹមនឹងអាជីពសម្ដែង Pinky ក៏ជាអ្នកលក់អនឡាញម្នាក់ផងដែរ។

ទើបតែថ្មីៗនេះ នាងត្រូវបានចោទប្រកាន់ពីតុលាការ រហូតបញ្ជូនខ្លួនចូលពន្ធនាគារ ពាក់ព័ន្ធនឹងករណីបោកប្រាស់ប្រាក់ នៅក្នុងក្នុងក្រុមហ៊ុន FOREX-3D។ ក្នុងករណីនេះ មានជនរងគ្រោះចំនួន ៩,៨០៤ នាក់ ដែលបានដាក់ពាក្យបណ្តឹង តាំងពីខែតុលា ឆ្នាំ២០១៩ មកម្ល៉េះ។ ជនរងគ្រោះទាំងនោះ ប្ដឹងសំណងខូចខាតប្រមាណ ៥៣លានដុល្លារពី Pinky ។ ប៉ុន្តែកាលណោះ Pinky អះអាងនៅក្នុងបទសម្ភាសន៍ថានាងក៏ជាជនរងគ្រោះម្នាក់ដែរ ដោយនាងវិនិយោគអស់ជាង ១០លានបាត ហើយរហូតដល់បច្ចុប្បន្ននាងក៏គ្មាននរណាសងការខូចខាតដូចគ្នា។
យ៉ាងណាមិញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ Pinky និងម្ដាយត្រូវតុលាការព្រហ្មទណ្ឌបង្គាប់ឱ្យបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង ក្នុងសំណុំរឿងឆបោកប្រាក់ Forex-3D Pony Scheme៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប៉ូលិសថៃបញ្ជូនខ្លួន Pinky និងម្ដាយទៅពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងបោកប្រាស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ