Connect with us

ជីវិតកម្សាន្ដ

ជនរងគ្រោះទម្លាយពីជីវិតដ៏ក្រៀមក្រំបំផុត ហើយថា Pinky មិនគួរនៅក្រៅឃុំឡើយ

បានផុស

នៅ

ជនរងគ្រោះបានទម្លាយពីជីវិតដ៏ក្រៀមក្រំបំផុត​ នៃមូលហេតុដែល Pinky មិនគួរនៅក្រៅឃុំនោះទេ។ បន្ទាប់ពីទំព័រ “Forex 3d scammers collection” បានបើកការជជែក​ផ្ទាល់ ជាមួយ​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះរូបនោះ​បានទម្លាយអារម្មណ៏ពិតថា ភាគហ៊ុនខ្សែសង្វាក់នេះមិនខូចខាតទេ គ្រាន់តែរាប់ពាន់លានដុល្លារ។ការខូចខាត​ជាក់ស្ដែង​គឺជាង ១៥០០០លាន ព្រោះ​ជនរងគ្រោះ​ភាគច្រើន បដិសេធ​មិន​រាយការណ៍​ដោយបើកចំហរឡើយ។ ប៉ុន្តែ​ការខូចខាតនេះ Pinky និង​ក្រុម​គ្រួសារ​​បង្ក​ឡើង​ បាន​បំផ្លាញ​គ្រួសារ​ជាច្រើន​ទៀត។ នាង​បានបំផ្លាញអនាគតរបស់កុមារជាច្រើន។ មាន​គ្រួសារ​ជា​ច្រើនផ្សេងទៀតដែលពុំមានលុយ​ ​ហើយ​អស់សង្ឃឹម​នឹងក្រុមហ៊ុន forex 3d រហូត​គ្មាន​លុយ​ព្យាបាល​មនុស្ស​ចាស់ ខណៈពួកគាត់ដេកឈឺ​នៅ​ផ្ទះ ​រួច​ក៏​ស្លាប់ដោយសារតែខ្វះលុយកាក់ទៅពេទ្យ។

Pinky និងគ្រួសាររបស់នាង រួមទាំងភាគីពាក់ព័ន្ធទាំងអស់ មិនគួរមានការធានាទាល់តែសោះ។ ​បើសិនមានការធានាឲ្យនៅក្រៅឃុំ នោះពួកគេនឹង​រត់គេចចេញទៅក្រៅប្រទេស។ ជាពិសេស​ជនរងគ្រោះ​ទាំងអស់ ​នឹង​បាន​អ្វី​មក​វិញ​ ក្រៅ​ពី​ទុក្ខសោក​ការ​ឈឺចាប់ ​ដែល​ពួកគេ​បាន​បង្ក​ឡើង​មកតែប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​ Pinky និងម្ដាយ រួមទាំងប្អូនប្រុសរបស់នាង ត្រូវប៉ូលិសបញ្ចូនចូល​ពន្ធនាគារ​ភ្លាមៗ និងមិនអាច​សុំសិទ្ធឲ្យនៅក្រៅឃុំបានឡើយ​ បើទោះបី​ជានាងមានមេធាវីអះអាង​ថា ​ពុំ​រត់​ទៅ​ណា​ក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសថៃបញ្ជូនខ្លួន Pinky និងម្ដាយទៅពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងបោកប្រាស់

ចុចអាន៖អ្នកគាំទ្រហាក់អាណិត ក្រោយឃើញឃ្លិបចុងក្រោយរបស់ Pinky ច្រៀងដូចនិយាយលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម