Connect with us

ជីវិតកម្សាន្ដ

កើតរឿងយូរហើយ ពេលនេះអតីតភរិយា Will Smith ស្រាប់តែចេញមុខសុំទោសជំនួសលោក

បានផុស

នៅ

អ្នកស្រី Sheree Zampino អតីតភរិយា Will Smith បានសុំអង្វរជំនួសអតីតស្វាមី សុំឱ្យមានការអភ័យទោសពីសាធារណជន និងអ្នកពាក់ព័ន្ធ ដើម្បីឱ្យតារាប្រុសរូបនេះមានឱកាសវិលចូលសិល្បៈវិញ ក៏ដូចជាចូលរួមក្នុងកម្មវិធីពានរង្វាន់​អូស្ការលើកក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Sheree Zampino បានចេញមុខជាសាធារណៈធ្វើការសុំទោសជុំវិញរឿងរ៉ាវដែល Will Smith ទះកំផ្លៀងតារាកំប្លែង Chris Rock នៅក្នុងកម្មវិធី Academy Awards កាលពីខែមីនា កន្លងទៅ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Daily Mail តារាសម្ដែងវ័យ ៥៤ឆ្នាំរូបនេះ បានអំពាវនាវ និងទទូចហើយទទូចទៀតសុំឱ្យអ្នកគាំទ្រអភ័យទោសឱ្យ Will Smith ករណីហិង្សា​របស់ Will ដែលបានធ្វើទៅលើ Chris ។ អ្នកស្រីពិតជាសង្ឃឹមថា ការលើកលែងទោសម្ដងនេះ គឺជាការផ្ដល់ឱកាសឱ្យ Will Smith បានកែប្រែកំហុស។

គួររំលឹកថា អ្នកស្រី Sheree និងលោក Will បានរៀបការនិងរួមរស់ជាមួយគ្នាកំលុងឆ្នាំ ១៩៩២-១៩៩៥ ហើយក្រោយចែកផ្លូវគ្នា រហូតដល់ពេលនេះ អ្នកទាំងពីរបន្សល់ទុកកូនប្រុសអាយុ ២៩ឆ្នាំម្នាក់ ឈ្មោះ Trey Smith ។

ចំពោះរឿងរ៉ាវទះកំផ្លៀងតារាកំប្លែង Chris Rock កាលពី៥ខែមុន សាមីខ្លួនលោក Will Smith បានធ្វើការសុំទោសជាសាធារណៈទៅកាន់មហាជន និង Chris Rock ម្ដងរូចហើយកាលទើបកើតរឿងភ្លាមៗ។ ទោះជាយ៉ាងនេះ Will Smith ត្រូវបានហាមប្រាមមិនឱ្យចូលរួមកម្មវិធីប្រគល់ពានរង្វាន់អូស្ការរហូតដល់ ១០ឆ្នាំ ហើយក្រុមហ៊ុនផលិតភាពយន្តនានា បានលុបចោលកុងត្រាជាមួយរូបលោក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Will Smith ហាមមិនឲ្យចូលក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscar រយៈពេល ១០ ឆ្នាំ ក្រោយទះកំផ្លៀង Chris Rock

ចុចអាន៖ Will Smith ឈប់សម្ដែងឲ្យហូលីវូដ ក្រោយរឿងអាស្រូវទះកំផ្លៀង Chris Rock

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម