Connect with us

ជីវិតកម្សាន្ដ

ហ្វេនទំនងមិនទាន់ស្គាល់ នេះជាបងប្អូនបង្កើតរបស់សមាជិក BLACKPINK

បានផុស

នៅ

ជឿថាប្រិយមិត្ត កម្ពុជាថ្មីផ្លឹស ប្រាកដជាបានស្គាល់ក្រុមចម្រៀងនារី BLACKPINK ជាក់ជាមិនខាន។ សមាជិកម្នាក់ៗនៃក្រុមនេះ មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារតែបែបនេះហើយ ទើបបានជាជីវិតក្រៅឆាក និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវអ្នកគាំទ្រមួយចំនួន ចង់ដឹង ​និងចង់ស្វែងយល់។ ក្នុងនោះសមាជិកគ្រួសាររបស់ BLACKPINK ទាំង ៤រូប ក៏មានអ្នកគាំត្រមិនតិចនាក់ចង់ដឹង ហើយចង់ស្គាល់ផងដែរ។

១. Jisoo

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jisoo ជាកូនពៅក្នុងគ្រួសារ ដែលនាងមាន​បង​ប្រុសម្នាក់ និងបង​ស្រី​ម្នាក់។ បងប្រុសរបស់នាងគឺ Junghun ខណៈបងស្រីរបស់នាងគឺ Jiyoon ។ Junghun មានអាយុលើស Jisoo ៦ឆ្នាំ ចំណែក Jiyoon អាយុលើសនាង​ប្រហែល​ ៥​ឆ្នាំ​។

ប្រភពពី Koreaboo បានឱ្យ​ដឹងថា Junghun រៀបការរួចហើយ និងមាន​កូន​ប្រុស​ម្នាក់​ជាមួយ​ប្រពន្ធ រីឯ Jiyoon វិញ ក៏រៀបការរួច និងមាន​កូន​ពីរ​នាក់​ជាមួយ​ស្វាមី។

២. Jennie

Jennie ធំឡើងជាកូនទោលក្នុងគ្រួសារ!

ទោះបីជាយ៉ាងនេះក្តី នាងរាប់អានជាមួយសមាជិកក្រុម BLACKPINK ជិតដិតប្រៀបបាននឹងបងប្អូនអ៊ីចឹងដែរ។ ក្រៅពីសមាជិក BLACKPINK តារាចម្រៀងរូបនេះមានភាពស្និទ្ធស្នាលជាមួយ Nayeon សមាជិកក្រុម TWICE បីដូចឈាមតែមួយ។

៣. Rosé

ចំពោះ Rosé វិញ នាងមានបងស្រីម្នាក់ឈ្មោះ Alice។ Alice កើតនៅខែកក្កដា ឆ្នាំ១៩៩៣ ដែលនាងមានអាយុច្រើនជាង Rosé ប្រហែល ៤ឆ្នាំ។

ដូច Rosé ដែរ Alice ក៏ធំធាត់នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយបានសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Australian National University ក្នុងទីក្រុង Canberra។ ​នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅទីនោះ ​នៅឆ្នាំ ២០១៧។ ពេល Rosé ផ្លាស់ទៅរស់នៅកូរ៉េខាងត្បូង Alice មិនបានទៅជាមួយនោះទេ ប៉ុន្តែនាងទៅកំដរប្អូនស្រីបានពីរបីឆ្នាំដែរ​ ពេលប្អូនស្រីទៅដល់កូរ៉េដំបូងៗ។

៤. Lisa

Lisa មិនខុសពី Jennie នោះទេ នាងធំឡើងជាកូនទោល! ដូច Jennie ដែរ នាងមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកក្រុម BLACKPINK ដូចបងប្អូនបង្កើត ហើយក៏មានភាពស្និទ្ធស្នាលខ្លាំងជាមួយតារា K-Pop របស់ថៃគឺ BamBam សមាជិក្រុម GOT7 និង Minnie សមាជិកក្រុម (G)I-DLE ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ត្រឹមមួយម៉ោង MV ថ្មីរបស់ BLACKPINK មានអ្នកចូលមើលលើស ១០ លានដង (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម