ជីវិតកម្សាន្ដ
តារាសម្តែង រចនា រ៉ាវាឌី អំពាវនាវឲ្យមហាជន និងអ្នកគាំទ្រចូលរួមបរិច្ចាគឈាម
ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលកំពុងត្រូវការឈាមជាចាំបាច់នោះ តារាសម្តែងស្រីកញ្ញា រចនា រ៉ាវាឌី បានអំពាវនាវ ក៏ដូចជាបំផុសដល់មហាជន និងអ្នកគាំទ្រចូលរួមបរិច្ចាគឈាម ឲ្យបានគ្រប់ៗគ្នា។

តាមការកត់សម្គាល់តារាសម្តែង រចនា រ៉ាវាឌី កន្លងមក នាងតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជួយដល់សង្គម។ សកម្មភាពសប្បុរសធម៌ទាំងនោះ មានដូចជាការជួយដល់កុមារខ្វះខាត នៅតំបន់ដាច់ស្រយាល ជាពិសេសថ្មីៗនេះ នាឱកាសថ្ងៃខួបកំណើតរបស់ខ្លួន រចនា រ៉ាវាឌី បានចរិច្ចាគថវិកាថវិកាផ្ទាល់ខ្លួនមួយចំនួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

បន្ទាប់ពីការងារសប្បុរសធម៌ទាំងនោះ កំពុងទទួលបានការគាំទ្រពីសំណាក់មហាជនស្រាប់តែថ្មីៗនេះកញ្ញា រចនា រ៉ាវាឌី បានចេញមកបំផុសគំនិតមហាជន ក៏ដូចអ្នកគាំទ្រឲ្យចូលរួមបរិច្ចាគឈាមជួយដល់សង្គម។ តារាសម្តែង រចនា រ៉ាវាឌី បានលើកឡើងថា «តោះបងប្អូនចូលរួមបរិច្ចាគឈាមទាំងអស់គ្នានៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមប្រធានបទ«ផ្តល់ឈាមផ្តល់ក្តីស្រលាញ់ និងជួយអាយុជីវិតមនុ ស្ស» ។

ទង្វើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចាត់ទុកថាជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយ ក្នុងការងារចូលរួមចំណែកជួយដល់សង្គម។ តាមរយៈនេះ នាងក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដាក់ក្តីរំពឹងថា រ៉ាវាឌី នឹងបន្តធ្វើសកម្មភាពមនុស្សធម៌បន្ថែមទៀត ដើម្បីក្លាយជាតារាគំរូល្អដល់តារាប្រុស-ស្រីដទៃទៀត ដែលគួរតែឆ្លៀតឱកាស ឬពេលវេលាផ្ទាល់ខ្លួនរួមចំណែកការងារសង្គមនេះ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?