ជីវិតកម្សាន្ដ
វ័យត្រឹម ២១ ស្រីនា មានទេពកោសល្យដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន
ជឿជាក់ថា ទាំងក្មេង ចាស់ យុវវ័យ ដែលបានប្រើប្រាស់បណ្តាញសង្គម ហ្វេសបុក តេឡេក្រាម ក៏ដូចជាយូធូប និង TikTok ច្បាស់ជាបានដឹងនិងស្គាល់អំពី កញ្ញា ស្រីនា ដែលមានឈ្មោះបោះសំឡេង ទាំងទេពកោសល្យ សមត្ថភាព រូបសម្រស់ និងភាពជោកជ័យ។

កញ្ញា ជា ស្រីនា មានអាយុត្រឹមតែ ២១ ឆ្នាំ បានក្លាយជា Youtuber និងជា Influencer វ័យក្មេងម្នាក់ដ៏មានប្រជាប្រិយភាពនៅក្នុងស្រុក។ ស្រីនា បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា មហាជន ទាំងចាស់ ក្មេង យុវវ័យ បណ្តាមហាជននានា តាមរយៈភាពជោគជ័យរបស់កញ្ញាផ្ទាល់។ ស្រីនា ទទួលបាននិទ្ទេស A នៅសាលាអន្តរទ្វីប អាមេរិកកាំងក្នុងការបញ្ចប់ថ្នាក់ទី១២ និងជាកូនស្រីម្ខាស់សំអាងការដ៏ល្បីឈ្មោះនៅក្នុងស្រុកមានឈ្មោះថា «សំអាងការប្រណីតនារី» ថែមទាំងក្លាយជាអ្នកដែលមានមុខជំនួញផ្ទាល់ខ្លួនទាំងវ័យក្មេងម្នាក់ បួករួមទាំងការបង្កើតជា Channel YouTube ផ្ទាល់ខ្លួន ដែលភាគច្រើនជាវីឌីអូការ Make up ការញាំអី គន្លឹះនៃការរៀនពូកែ ការចែករំលែកផ្សេងៗ និងការញាំអីជាមួយគ្រួសារ ហើយគ្រប់វីឌីអូទាំងអស់ដែលបានផុសសុទ្ធសឹងតែទទួលបានប្រជាប្រិយភាពខ្លាំងពីមហាជន។
តារាស្រីរូបនេះ មិនត្រឹមតែពូកែខាងមុខជំនួញ ការលក់ផលិតផលនានាក៏មានសន្ទុះមិនធម្មតា និងទទួលបានស្ពន់ស័រ ពីក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុន Skincare និងក្រុមហ៊ុននៃហាងសម្លៀកបំពាក់ល្បីៗមួយចំនួនទៀត។ ចំណុចពិសេសជាច្រើនទៀត ស្រីនា មានការសរសើរពីអ្នកបណ្តាអ្នកគាំទ្រ ថាជាមនុស្សដែលមានការរួសរាយ រូបសម្រស់ស្រស់ស្អាត ការលេងខ្លួនមិនសូវមានស៊ិចស៊ី តែការលីប ស៊ីវីល័យ ទាក់ទាញដែលមើលទៅថ្លៃថ្នូរ ថែមទាំងមានភាពឆ្ងាតវ័យក្នុងការរកស៊ីទៀតផង។

លើសពីនេះទៅទៀត បើយោងតាមការបង្ហាញឲ្យដឹងនៅក្នុងវីឌីអូ ផេកជាផ្លូវការស្រីនា ទទួលបាន follow លើ Instagram ដល់ទៅ 1M followers ជាចំនួនដ៏ច្រើនមួយ ដែលទទួលបានបើទោះបីជាកញ្ញាមិនមែនជាតារាអាជីបនោះទេ។ ហើយកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ អ្នកជំនួញវ័យក្មេងរូបនេះត្រូវបាន ក្រុមហ៊ុន WOWNOW រៀបចំកម្មវិធីស្វាគមន៍ជាទូតសុឆ្ឆន្ទៈជាផ្លូវការ នៅសណ្ឋាគាដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ គឺ Hyatt Regency Phnom Penh។ ជាក់ស្តែងកាលពីខែកក្កដា ឆ្នាំ២០២២ ស្រីនា ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ផ្តល់កិត្តិយស ធ្វើជាគណៈកម្មកាមួយរូប ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្យទៀតផង។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្រីនា ទើបតែបានទៅទទួលសញ្ញាបត្របញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Science in Business Administration) នៅសកលវិទ្យាល័យ Arizona United States ឆ្នាំ២០២២ នៅលើទឹកដីសហរដ្ឋអាមេរិក៕




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?