Connect with us

ជីវិតកម្សាន្ដ

Yoona ក្លាយជាតារាស្រីមានបំផុត ក្នុងវ័យ ៣២ឆ្នាំ

បានផុស

នៅ

យោងតាមប្រភពជាច្រើនបានឱ្យដឹងថា Yoona ក្នុងវ័យ ៣២ឆ្នាំ កំពុងកាន់កាប់ទ្រព្យសម្បត្តិរហូតដល់ ២០-២៣ លានដុល្លារអាមេរិក ​ក្លាយជាតារាស្រីមានជាងគេបំផុតប្រចាំផលិតកម្ម SNSD ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកក្រុម Girls’ Generation រូបនេះ មិនត្រឹមតែមានលុយសុទ្ធដ៏សន្ធឹកសន្ធាប់នៅក្នុងដៃប៉ុណ្ណោះ ប៉ុន្តែនាងជាម្ចាស់​រថយន្ត​ទំនើបរាប់សិបម៉ឺនដុល្លារ ​ជាម្ចាស់វីឡាតម្លៃជាង ៨.៥លានដុល្លារ ​និង​ផ្ទះ​ល្វែង​តម្លៃ​ជាង ២លាន​ដុល្លារផងដែរ។

នៅក្នុងឆ្នាំ២០២២នេះ Yoona បានទទួលបានងារជាតារាដែលធ្វើការខ្លាំងបំផុតក្នុងវិស័យ K-pop ព្រោះនាងមានសកម្មភាពផ្ទាល់ខ្លួនដែលលេចធ្លោជាច្រើន។ នាងត្រឡប់មកវិញតន្ត្រីវិញជាមួយផលិតកម្ម SNSD ក្នុងខួបទី ១៥ របស់ក្រុម Girls’ Generation ។ ថ្វីត្បិតក្រុមរបស់នាងហាក់ថមថយប្រជាប្រិយភាពក៏ដោយ ប៉ុន្តែតារាស្រីរូបនេះនៅតែមានភាពលេចធ្លោ ​និងគាំទ្រយ៉ាងខ្លាំងពីមហាជន មិនស្រកស្រុតនោះទេ។

ក្រៅពីល្បីល្បាញក្នុងវិស័យចម្រៀង នាងក៏តារាភាពយន្តដ៏មានឥទ្ធិពលមួយរូបផងដែរ។ ​បច្ចុប្បន្ននាង​កំពុង​សម្ដែង​រួម​គ្នា​ជាមួយតារាប្រុស Lee Jong Suk ក្នុង​រឿង Big Mouth ដែល​ទទួល​បាន​ប្រតិកម្ម​វិជ្ជមាន​ជា​ច្រើន​ពី​ទស្សនិកជន​។ លើស​ពី​នេះYoona ក៏​ជា​ឯកអគ្គរដ្ឋទូត​​របស់​ម៉ាក​ល្បីៗ​ជា​ច្រើន​ថែមទៀត។

ដោយសារចំណូលការងារខាងលើនេះហើយ ទើបបានជា Yoona ក្លាយជាសេដ្ឋីនីវ័យក្មេង ​និងជាតារាស្រីមានបំផុតម្នាក់ ក្នុងចំណោមតារាស្រីល្បីៗរបស់កូរ៉េខាងត្បូង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកស្គាល់គ្រូបង្វឹកដំបូងដែលនាំឱ្យក្រុម BLACKPINK ពូកែរាំដូចបច្ចុប្បន្ន

ចុចអាន៖ ប្រជាប្រិយភាព Lisa ត្រូវគេយកទៅប្រៀបនឹងគំនូរ Mona Lisa

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម