ជីវិតកម្សាន្ដ
សុវត្ថិ ឌីធារិកា ប្រាប់ពីមូលហេតុដែលធ្វើបុណ្យខួប១០០ថ្ងៃជូនឪពុក-ម្តាយ តែមួយព្រឹក
គិតមកដល់ពេលនេះ លោកឪពុកនិងអ្នកម្តាយជាទីស្រលាញ់របស់តារាចម្រៀង សុវត្ថិ ឌីធារិកា បានចែកឋានទៅមានរយ:១០០ថ្ងៃហើយ ខណ: សុវត្ថិ ឌីធារិកា ក៏បានរៀបចំពិធីបុណ្យគម្រប់ខួប១០០ ដើម្បីឧទ្ទិស កុសកដល់អ្នកមានគុណទាំង២ផងដែរ។
បើតាមការបញ្ជាក់ឲ្យដឹងពីតារាស្រី សុវត្ថិ ឌីធារិកា បាននិយាយថា ពិធីបុណ្យគម្រប់ខួប១០០ដើម្បីឧទ្ទិសកុសកដល់អ្នកមានគុណទាំង២របស់នាង គឺបានបញ្ចប់កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ប៉ុន្តែសម្រាប់ពិធីបុណ្យ១០០ថ្ងៃនេះ មិនបានរៀបចំឡើងធំដុំទេ ពោលគឺធ្វើជាលក្ខណ:គ្រួសារតែមួយព្រឹកប៉ុណ្ណោះ។
កញ្ញា សុវត្ថិ ឌីធារិកា បានបន្តទៀតថា មូលហេតុដែលនាងធ្វើពិធីបុណ្យ១០០ថ្ងៃជូនលោកឪពុកអ្នកម្តាយមិនមានលក្ខណ:ធំដុំនេះ ក៏ព្រោះមិនចង់រំខានពេលវេលាដល់បងប្អូន និងមិត្តភក្តិទាំងអស់គ្នា។ សុវត្ថិ ឌីធារិកា បានថ្លែងដូច្នេះថា «ខ្ញុំសូមអរគុណ និងអធ្យាស្រ័យដល់អ៊ុំ ពូមីង ប្អូនញាតិមិត្តទាំងអស់ ដែលបានអញើញចូលរួមពិធីបុណ្យ១០០ថ្ងៃរបស់ប៉ាម៉ាក់ខ្ញុំ ដែលបានបញ្ចប់ដោយរលូន»។
តារាចម្រៀង សុវត្ថិ ឌីធារិកា បានបន្តថា ខ្ញុំសូមអភ័យទោសចំពោះបងប្អូនញាតិមិត្តទាំងអស់ដែលនាងខ្ញុំមិនបានអញើញ និងជំរាបបុណ្យពីព្រោះនាងខ្ញុំធ្វើជាលក្ខណៈគ្រួសារតែមួយព្រឹក និងមិនហ៊ានរំខានបងប្អូនដែលស្រលាញ់រាប់អានច្រើននោះទេ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់សន្ដានចិត្តអាណិតស្រលាញ់របស់បងប្អូន និងភ្ញៀវកិត្តិយសដែលអញើញចូលរួមពិធីបុណ្យ១០០ថ្ងៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀងស្រី សុវត្ថិ ឌីធារីកា មានទុក្ខជាទម្ងន់ដោយសារតែលោកឪពុក និងអ្នកម្ដាយជាទីស្រលាញ់ត្រូវបាត់បង់ជីវិតព្រមគ្នាក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកឆែប ខេត្តព្រះវិហារ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពសិល្ប:ជាច្រើនបង្ហាញការចូលរួមរំលែកទុក្ខ និងរន្ធត់ចិត្តខ្លាំងនូវការបាត់បង់ដ៏ធំធេង គឺឪពុកនិងអ្នកម្តាយ សុវត្ថិ ឌីធារិកា ដោយគ្មានថ្ងៃវិលត្រឡប់៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់