ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ឆ្លើយតបភ្លាមៗមិនទុកយូរ ក្រោយគេរិះគន់ថា តារារៀបលិច
នៅលើទំព័រហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ មុននេះបានបង្ហោះសារដ៏វែងអន្លាយមួយពាក់ព័ន្ធកំណើននៃការគាំទ្ររបស់ទស្សនិកជននៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

តាមរយៈខ្លឹមសាររបស់លោក ណុប បាយ៉ារិទ្ធនេះដែរ ក្រៅតែពីការបង្ហាញអារម្មណ៍រំភើប ខណៈដែលឃើញចំនួន view កើនរហូតដល់ 255K ក្នុងផេកផ្លូវការ និងតាមកញ្ចក់ទូរទស្សន៍ស្ទើរតែគ្រប់ផ្ទះនោះ លោកក៏បានបង្ហាញពីមោទកភាពដោយចាត់ទុកថា នេះគឺជាជោគជ័យដ៏ធំមួយដែលកើតចេញពីការស្រលាញ់គាំទ្រអស់ពីបេះដូងរបស់មហាគ្រួសារខ្មែរជាង ១៦ លាននាក់ ដែលបានបង្កើតនៅប្រវត្តិសាស្ត្រថ្មីនៃការគាំទ្រដ៏អស្ចារ្យមិនធ្លាប់មានក្នុងវិស័យប្រឡងចម្រៀង។


បន្ទាប់ពីមានការបង្ហោះសារយ៉ាងវែងអន្លាយពីលោក ណុប បាយ៉ារិទ្ធ ភ្លាមនោះក៏ស្រាប់តែមានគណនីហ្វេសប៊ុកមួយ បានចូលទៅខមិនដោយរិះគន់ក្នុងគោលបំណងមិនល្អថា តារារៀបលិច។ ភ្លាមៗនៃការរិះគន់នេះលោក ណុ ប បាយ៉ារិទ្ធ បានឆ្លើយតបវិញថា ទោះលិចក៏មានកិត្តិយស និងស្នាដៃរាប់មិនអស់ទុកឲ្យមនុស្សជំនាន់ក្រោយ ហើយក៏ប្រហែលជាមិនលិចស្រួលៗដែរ។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងទៀតថា ខ្ញុំមានគោរមងារមេដៃ និងខ្សែឆៀងថ្នាក់មហាសេនដែលប្រទានពីព្រះមហាក្សត្រ និងបំពាក់ដោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ខ្ញុំមានកិត្តិយសដែលបានពីមហាជនទូទាំងប្រទេស។ ខ្ញុំធ្លាប់គេអញ្ជើញទៅច្រៀងឲ្យខ្មែរនៅក្រៅប្រទេស បាន ៨ ប្រទេសប្រាក់កម្រៃការងារដែលខ្ញុំទទួលបានមកអ្នកអាចនឹកស្មានមិនដល់ ព្រោះខ្ញុំយកសមត្ថភាពរបស់ខ្ញុំទៅយកវា។


តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានបន្ថែមដែរថាបើទោះលោកស្លាប់ ក្នុងប្រជាជន ១៦ លាននាក់ក៏មាន ១ លាននាក់យំស្តាយលោកដែរ។ ចុះអ្នកដែលហ៊ានមើលងាយលោកកសាងស្អីបានខ្លះនៅ សម្រាប់ជីវិតខ្លួនឯងសល់អ្វីខ្លះហើយ?៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច