Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្ររីករាយ បន្ទាប់ពី Bella ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពមួយទៀត

បានផុស

នៅ

តួឯកស្រីក្នុងរឿង “ភ្លើងបុណ្យ” Bella កាលពីពេលថ្មីនេះត្រូវបានអ្នកចាត់ការផ្ទាល់ខ្លួនបង្ហោះ​រូបភាពនាងកាន់ពានរង្វាន់មួយ បន្ទាប់ពីតារាស្រីរូបនេះ ខិតខំ​អភិរក្ស​បេតិកភណ្ឌ​របស់​ជាតិ​ក្នុង​រឿងភាគដែលនាងសម្ដែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ​ដែរ​ ក្នុង​ការ​ទទួល​ពាន​ដ៏​ល្អ​ឯក​នេះ​ គឺ​បង្ហោះ​ដោយ​​គណនី Instagram របស់អ្នក​ចាត់ការ​ផ្ទាល់ខ្លួន​របស់​នាងគឺ ployandbell ខណៈ​រូបភាព Bella កាន់ពាននោះ​ព្រម​ជាមួយ​សំណេរ​ថា “អរគុណ​សម្រាប់​ពាន​រង្វាន់​វប្បធម៌ ផ្ដល់​កិត្តិយស​ដល់​បុគ្គល​ដែល​ថែ​រក្សា​វប្បធម៌​ថៃ​ ក្នុង​ថ្ងៃ​អភិរក្ស​បេតិកភណ្ឌ​ប្រចាំ​ឆ្នាំ ២០២១។ ពាន​រង្វាន់​នេះ​ក៏​​បាន​ដល់​ដៃ Bella ហើយ អរគុណ​ច្រើន!”

យ៉ាងណាមិញ​ Bella Ranee Campaign ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​តារា​សម្ដែង​ស្រី​ទាំង​ស្អាត​ ទាំង​មាន​ទេពកោសល្យ​មួយ​រូប​ក្នុង​ប្រទេស​ថៃ។ ​ខណៈ​អាជីព​សិល្បៈ​វិញ​​ គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​គេ​ឃើញ​តែ​រឿង​ភាគ ភាពយន្ត និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​នាង​សឹង​ទាំងអស់។

ទន្ទឹម​នោះ ​ក៏​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​មក​អបអរសាទរ Bella ដែល​បាន​ឈ្នះ​ពានរង្វាន់​ជាច្រើន​លើក​នេះ ថែម​ទាំង​សរសើរ​ថា​ នាង​មិន​ត្រឹម​តែ​ស្អាត និង​មាន​ទេពកោសល្យ តែ​ក៏​ជា​តារា​ស្រី​មួយ​​ដែល​ពូកែ​ក្នុង​ដួងចិត្ត​របស់​ទស្សនិកជន​គ្រប់គ្នា​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន ៖ឆ្នាំមាសពិតៗ! Bella ឈ្នះពានរង្វាន់ធំ បន្ទាប់ពីសម្ដែងក្នុងភាពយន្តមួយ

ចុចអាន៖Bella បង្ហោះវីដេអូឃ្លិប និងសារជូនពរថ្ងៃកំណើត ដល់មនុស្សសំខាន់ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម