Connect with us

ជីវិតកម្សាន្ដ

Kylie Jenner រងការរិះគន់ចាស់ដៃ ក្រោយជួបអ្នកគាំទ្រ

បានផុស

នៅ

តារាស្រី Kylie Jenner កំពុងទទួលរងការរិះគន់យ៉ាងចាស់ដៃលើបណ្តាញអ៊ីនធឺណិត ចំពោះអាកប្បកិរិយាមិនល្អ និងទឹកមុខធុញទ្រាន់ ខណៈកំពុងថតរូបជាមួយអ្នកគាំទ្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកម្មវិធីសម្ពោធគ្រឿងសំអាង Kylie Cosmetics នៅក្រុមហ៊ុន Ulta Beauty ក្នុងទីក្រុង Los Angeles កាលពីថ្ងៃពុធ នាងក៏បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពរបស់នាង ពេលកំពុងឈរថតរូបជាមួយអ្នកគាំទ្រនៅលើបណ្តាញសង្គម TikTok ។

ប៉ុន្តែវីដេអូនោះបែរជាទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះអាកប្បកិរិយាមិនល្អ និងទឹកមុខធុញទ្រាន់របស់នាង ខណៈពេលថតរូបជាមួយអ្នកគាំទ្រ ដោយមានអ្នកបញ្ជេញមតិលើវីដេអូនោះថា “នាងមើលទៅមិនសប្បាយចិត្តទាល់តែសោះពេលថតជាមួយអ្នកគាំទ្រ” ខណៈអ្នកប្រើប្រាស់អ៊ីនធឺណិតខ្លះទៀតបានលើកឡើងថា “នេះមិនមែនជាទង្វើរដែលបញ្ជាក់ពីក្ដីស្រឡាញ់របស់នាងចំពោះអ្នកគាំទ្រឡើយ” ។

យ៉ាងណាមិញ Kylie Jenner មិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ចំពោះការរិះគន់នេះ ហើយក៏គ្មានប្រភពណាមួយសុំការឆ្លើយតបពីអ្នកតំណាងនាងបាននៅឡើយផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ ៖ នាងតូច

ចុចអាន៖ស្រាយពាក្យចចាមអារ៉ាម ថា Michael Jackson ស្លាប់ដោយសារប្រើផលិតផលធ្វើឲ្យស្បែក ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម