Connect with us

ជីវិតកម្សាន្ដ

អ្នកលេងហ្វេសប៊ុកថៃប្រតិកម្ម ក្រោយឃើញឈុត “ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសិតា” ក្នុងការប្រកួត Miss Grand Cambodia 2022

បានផុស

នៅ

អ្នកលេងបណ្ដាញសង្គមហេ្វសប៊ុកថៃជាច្រើន កំពុងប្រតិកម្មចំពោះឈុត “ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសិតា” របស់បេក្ខនារីតំណាងខេត្តស្វាយរៀង នៅក្នុងការប្រកួត Miss Grand Cambodia 2022។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ កម្មវិធី Miss Grand Cambodia 2022 បានធ្វើការប្រកួតវគ្គឈុតតំណាងខេត្ត-ក្រុងចំនួន ៣៣ ក្នុងនោះមានបេក្ខនារីជាច្រើន បានបង្ហាញពីឈុតដ៏ស្រស់ស្អាតកើតចេញពីការច្នៃប្រឌិតរបស់កូនខ្មែរ ដោយផ្សារភ្ជាប់ជាមួយប្រវត្តិ និងវប្បធម៌ប្រចាំខេត្ត-ក្រុងនីមួយៗ។

ក្រោយពីការបង្ហាញឈុតតំណាងខេត្ត-ក្រុងចប់ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកថៃជាច្រើន ហាក់មានការប្រតិកម្មលើឈុតតំណាងខេត្តស្វាយរៀង ដែលគ្រងឈុតដោយកញ្ញា អេង ស្រីនូ។ មានផេកថៃជាច្រើនបានយកវីដេអូ និងរូបភាពទៅបង្ហោះក្នុងលក្ខណៈសើចចំអកមើលងាយ ហើយមួយចំនួនទៀតថា ឈុត “ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសិតា” នេះបានលួចចំលងពីវប្បធម៌ថៃ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាជាច្រើន បានកោតសរសើរពីស្នាដៃ និងការច្នៃប្រឌិតរបស់ឈុតមួយនេះ ដោយបានបង្ហាញពីភាពល្អប្រណិត និងស្រស់ស្អាតបូករួមជាមួយការលើកបង្ហាញពីមរតកវប្បធម៌ខ្មែរ តាម​រយៈ​ចម្លាក់ ល្បាក់​ផ្កា ជាពិសេសលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងបន្តទៀត។

ទន្ទឹមនឹងនេះ បើតាមហ្វេសប៊ុកឈ្មោះ Samon Koem ត្រូវបានស្គាល់ថា ជាអ្នកដំឡើងឈុតក៏បានបង្ហោះពីអត្ថន័យឈុតនេះផងដែលថា រឿង​រាមកេរ្ដិ៍ ជា​ប្រភេទ​អក្សរសិល្ប៍​ទេវកថា ដែលមាន​ឥទ្ធិពល​ខ្លាំង​លើ​សង្គម​ខ្មែរ​តាំងពី​បុរាណ​មក ដូច​មាន​បង្ហាញ​ជា​ចម្លាក់ គំនូរ ល្ខោន​ច្រើន​បែបយ៉ាង សំណេរ​កាព្យ និង​ការនិទាន​ផ្ទាល់មាត់​ជាដើម​។ ទស្សនីយភាព​ដែល​កំពុង​បង្ហាញ​ឡើង​ជា​ឈុត​តំណាង​ជាតិ ក្នុង​លក្ខណៈ​ទម្រង់​ច្នៃប្រឌិត​បែប​សិល្បៈ​បុរាណ​ក្នុង​ដំណើរ​រឿង​នៃ វគ្គ​មួយ​នៅក្នុង​រឿង​រាមកេរ្តិ៍​ បានបង្ហាញ​អំពី​អត្តចរិត​របស់​នាង​សីតា ដែល​បាន​សច្ចា​ថា នឹងមិន​វិល​ទៅ​ជួប​ព្រះរាម​ជាដាច់ខាត លុះត្រាតែ​ព្រះរាម​សុគត​។ ដោយសារតែ​មូលហេតុ​នេះ ព្រះរាម​បានធ្វើ​ពុត​ជា​ចូល​ទិវង្គត ដើម្បី​បញ្ឆោត​នាង​សីតា​ឲ្យ​វិល​មកជួប​ព្រះរាម​វិញ​។ ពេល​ដឹង​ដំណឹង​ថា​ព្រះរាម​ចូល​ទិវង្គត នាង​សីតា​ក៏​ត្រឡប់មក​នគរ​វិញ ហើយ​បាន​យំ​ខ្សឹកខ្សួល​នៅ​ចំពោះកោដ្ឋ​ដាក់​ព្រះ​សព​របស់​ព្រះរាម​រហូតដល់​បាត់បង់​ស្មារតី​។

​លើសពីនេះ ម្ចាស់ហ្វេសប៊ុក Samon Koem បានបន្តថា ចលនា​រឿងបុរាណ​មួយ​នេះ ​ក៏​ត្រូវបាន​អ្នកនិពន្ធ​យកមក​សម្ដែង​ឡើង​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ​។ តាមរយៈ​ការបង្ហាញ​នូវ​ឈុត​តំណាង​ជាតិ​មួយ​នេះ ក៏បាន​ស្ដែង​ឲ្យ​ឃើ​ញ​ពី​មរតក​វប្បធម៌​ដ៏​អស្ចារ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​ចម្លាក់ ល្បាក់​ផ្កា និកាយ​វិការ​ក្នុង​ទម្រង់​បុរាណ​នៃ​តួអង្គ​ផងដែរ។ គួរបញ្ជាក់ថា ក្រោយពីមានភាពចម្រូងចម្រាសពីភាគីថៃយ៉ាងណាក៏ដោយ តែអ្នកដំឡើងឈុតហាក់មិនតបតបង្កើតជាបញ្ហាផ្សេងៗកំឡុងពេលប្រកួតឡើយ៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម