ជីវិតកម្សាន្ដ
Ingfah ម្ចាស់មកុដ Miss Grand Thailand រងបណ្ដឹងទាមទារសំណងជាង ៣៣លានដុល្លារ
បវរកញ្ញា Ingfah Waraha ដែលជាម្ចាស់មកុដ Miss Grand Thailand 2022 រងការចោទប្ដឹងពីផលិតកម្ម Saengrawee ពីបទរំលោភកិច្ចសន្យា ដោយខាងភ្នាក់ងារផលិតកម្មអះអាងថា នាងមិនទាន់ចប់កុងត្រា តែបែរជាទៅចូលរួមប្រកួតសម្រស់ ហើយខាងដើមបណ្ដឹងបានប្តឹងទាមទារប្រាក់សំណងចំនួន ១២០០លានបាត (ជាង ៣៣លានដុល្លារ)។

ចំពោះករណីបណ្ដឹងនេះ លោក Nawat Isarakraisin នាយក និងជាស្ថាបនិកកម្មវិធីប្រកួត Miss Grand International បានចេញមុខការពារបវរកញ្ញា Ingfah យ៉ាងពេញទំហឹង ដោយលោកបានសរសេរបង្ហោះនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកមិនអនុញ្ញាតឱ្យនរណាធ្វើបាបកូនស្រីរបស់លោកឡើយ ហើយក្រុមការងារ Miss Grand នឹងរួមកម្លាំងគ្នាឱ្យអស់ពីសមត្ថភាពដើម្បីជួយ Ingfah ព្រមទាំងស្វែងរកមេធាវីល្អម្នាក់មកជួយការពារក្ដីឱ្យនាងផងដែរ។

ងាកទៅសាមីខ្លួនវិញ នាថ្មីៗនេះដែរ នាងបានបង្ហោះសារបង្ហាញពីគំនិតរបស់នាងទាក់ទងនឹងផលិតកម្មដែលជាដើមបណ្ដឹងថា ខាងផលិតកម្មបានទុកនាងចោលជាយូរមកហើយ។ ក្នុងរឿងនេះនាងទេដែលជាអ្នកទទួលភាពអយុត្តិធម៌ពិតប្រាកដ។

ទោះយ៉ាងណា ករណីរឿងក្ដីប្ដឹងផ្ដល់មួយនេះ មហាជននៅមិនទាន់ដឹងការពិតឡើយថាយ៉ាងណា ប៉ុន្តែជាមួយគ្នាដែរ ហ្វេនៗរបស់ Ingfah បាននាំគ្នាបញ្ចេញមតិគាំទ្រនាងយ៉ាងច្រើនលើសលប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកុដ Miss Grand International ២០២២ ឆ្នាំនេះស្អាតខ្លាំង រហូតធ្វើឲ្យបវរកញ្ញារំភើបចិត្ត
ចុចអាន៖ សាវតាបវរកញ្ញា Ingfah Waraha ម្ចាស់មកុដ Miss Grand ថៃ ឆ្នាំនេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង