ជីវិតកម្សាន្ដ
Nadech ឆ្លើយភ្លាមៗ ក្រោយគេចោទសួររឿងមិត្តស្រី លេងឈុតស្នេហារោលរាលជាមួយ Mario
Nadech ត្រូវអ្នកសារព័ត៌មានចោទសួររឿងមិត្តស្រីស្ថិតក្នុងឈុតស្នេហាពុះកញ្ជ្រោល ជាមួយតួឯកប្រុស Mario។ ភ្លាមៗ ស្រាប់តែលោកឆ្លើយផូងមិនបង្អង់យូរ ដើម្បីស្រាយមន្ទិលថាមិនបានប្រចណ្ឌ Yaya បន្តិចឡើយ។

គូស្នេហ៍មួយគូនេះ បានចាប់ដៃគ្នាចូលកម្មវិធីមួយ ដែលជាហេតុធ្វើឲ្យគេសួរអំពីរឿងកំពុងតែរសើបនេះ។ យ៉ាងណាមិញ Nadech ក៏បានបញ្ចាក់ថា យល់គ្រប់យ៉ាងក្នុងសម័យនេះ ព្រោះគ្រប់យ៉ាងគឺជាសាច់រឿង។
តារាប្រុសរូបនេះបាននិយាយថា “ការងារគឺការងារ ខ្ញុំគិតថាសម័យនេះ ទស្សនិកជនចង់ឃើញអ្វីដែលពិត ពិតកាន់តែមានរសជាតិ។ វាក៏ជាឱកាសដ៏ល្អមួយដែរ ខណៈសម័យកាលបានបន្តទៅមុខ។ យើងសប្បាយចិត្តក្នុងការយល់ចិត្តគ្នា”។


ដោយឡែកខាងស្រី YaYa ឯណោះ ក៏បាននិយាយទាំងញញឹមដែរថា “តាមពិត YaYaក៏ ដើរតាមនិន្នាការរបស់ទស្សនិកជនដែរ ថាគាត់ចង់បានអ្វីឲ្យប្រាកដ។ ជាតារាសម្តែង YaYa មានអារម្មណ៍ថា វាល្អសម្រាប់តួអង្គដែលយើងបង្ហាញឲ្យទស្សនិកជនយល់។ មិនអីទេ ខ្ញុំចូលចិត្តវា! ជាពិសេសខ្ញុំត្រូវនិយាយថា រាល់ពេលយើងធ្វើការ គឺយើងនិយាយហើយ យើងយល់ស្របថា នឹងមានបែបនេះហើយហ្នឹង! ដូច្នេះ អ្វីៗកំពុងដំណើរការប្រកបដោយវិជ្ជាជីវៈ”។

បន្ទាប់ពីបានឮការបញ្ជាក់ពីភាគីទាំងសងខាង ជាពិសេសគឺ Nadech ទស្សនិកជនហាក់ធូរទ្រូងមកវិញភ្លាមៗដូចគ្នា។ក្នុងពេលដែលរឿង “ប្រវត្តិស្នេហ៍បែកបាក់”ឬ”Bad Romeo” កំពុងចាក់ផ្សាយ ហើយក៏លេចឈុតឆាកស្នេហារវាង Mario និង Yaya ធ្វើឲ្យគ្រប់គ្នាចង់ដឹងថាតើ Nadech មានអារម្មណ៍យ៉ាងណាពេលបានឃើញ?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង “មេណាឆ្លងចរន្ត” បញ្ចេញរូបចំហដើមទ្រូងមុខកញ្ចក់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក