ជីវិតកម្សាន្ដ
មិត្តជិតស្និទ្ធ ទម្លាយស្ថានភាព Pinky នៅក្នុងពន្ធនាគារ
យោងតាមការចុះផ្សាយពីសារព័ត៌មានថៃ បានឱ្យដឹងថា បច្ចុប្បន្ន តារាស្រី Pinky Savika និងមនុស្ស ១៨នាក់ផ្សេងទៀត បានបញ្ជូនចូលមន្ទីរឃុំឃាំងពេញលេញហើយ ដើម្បីរង់ចាំសវនាការនៅតុលាការ នាពេលឆាប់ៗខាងមុខ។ ក្នុងនោះដែរ ថ្វីត្បិតអ្នកទោសដទៃបានកាត់សក់អស់ហើយក្ដី ប៉ុន្តែបើតាមសម្ដីពីមិត្តជិតស្និទ្ធរបស់ Pinky ទម្លាយថា ពេលនេះនាងនៅមិនទាន់កាត់សក់ដូចអ្នកផ្សេងនៅឡើយ។

ថ្មីៗនេះ Kwang Fa Rung Thuat ដែលជាមិត្តជិតស្និទ្ធម្នាក់របស់ Pinky បានរឿបរាប់ពីស្ថានភាពរបស់នាង ក្រោយមិត្តសម្លាញ់រូបនេះបានទៅសួរសុខទុក្ខនៅក្នុងមន្ទីរឃុំឃាំង។ Kwang Fa Rung Thuat និយាយថា បន្ទាប់ពី Pinky ចេញពីកន្លែងចត្តាឡីស័ក នាងត្រូវបញ្ជូនទៅទៅពន្ធនាគារភ្លាមៗ។ ទោះយ៉ាងណា តារាស្រីរូបនេះមិនទាន់កាត់សក់នៅឡើយទេ នាងគ្រាន់តែចងសក់ឡើងប៉ុណ្ណោះ លើកលែងតែឡើងសវនាការ និងកាត់ទោសរួចរាល់ ទើបនាងកាត់សក់ដូចអ្នកទោសទូទៅ។

បន្ថែមពីលើនេះ Kwang Fa Rung Thuat បន្តថា ពេលនេះ Pinky នៅតែមិនទាន់រកបានមេធាវីជួយការពារក្ដី ចំណែកស្ថានភាពផ្លូវចិត្តរបស់នាងមិនល្អនោះទេ។ នាងរងសម្ពាធជាខ្លាំង និងកំពុងបាក់ទឹកចិត្តទៀតផង។ រីឯមិត្តភក្ដិនិងសាច់ញាតិ ក៏ពិបាកសុំចូលសួរសុខទុក្ខថែមទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិខ្លះៗរបស់ Pinky មុនជួបរឿងក្ដី រហូតបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ