Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្លាយជាម្ចាស់មកុដតម្លៃ ២៥ ម៉ឺនដុល្លារ ដែលត្រៀមខ្លួនចេញទៅឥណ្ឌូនេស៊ី

បានផុស

នៅ

ទីបំផុតកម្មវិធីប្រកួត Miss Grand Cambodia 2022 បានរកឃើញម្ចាស់ជយលាភីហើយ ដោយមកុដតម្លៃ ២៥ ម៉ឺនដុល្លារនោះ បានទៅលើបវរកញ្ញាមកពីខេត្តព្រះសីហនុ គឺកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេ​សង្កេតឃើញ​ថា បើ​ទោះ​មាន​រឿងរ៉ាវ​ចម្រូង​ច​ម្រាស់​ជាច្រើន​អំពី​បញ្ហា​ចេញ​ម៉ូត​សំលៀកបំពាក់​តំ​ណាង​ជាតិ​របស់​បេក្ខភាព​មួយចំនួន​ក៏ដោយ​ តែបើ​ក​ងាក​ទៅ​មើល​កញ្ញា ពេជ្រ វ​ត្តី សា​រ៉ា​ឌ្ឍី ត្រូវបាន​មហា​ជន​លើកសរសើរ​គ្រប់គ្នា​ថាស​ក្ដិ​សមជា​ម្ចាស់​មកុដគ្រប់​កាយវិការ ពាក្យសម្ដី ចំណេះដឹង ទាំង​កម្ពស់​ និង​សម្រស់​។​ ក្រោយពី​ក្លាយជា​ម្ចាស់​មកុដតម្លៃ​ ២៥ ​ម៉ឺន​ដុល្លារ​កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី មាន​តួនាទី​តំណាងឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នៃ​កម្មវិធី Miss Grand International​ ក្នុងប្រទេស​ឥណ្ឌូនេស៊ី​នាពេលខាងមុខ​។​

​ជាការ​ពិតណាស់ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី គឺ​ខំប្រឹង​ប្រជែង​សមត្ថភាព​រហូត​បានក្លាយ​ជា​ម្ចាស់​ជយលាភី​ថ្មី​ បន្ត​វេន​ហើយក៏​ត្រូវ​រៀបចំខ្លួន​ឲ្យ​ល្អ​ទៀត​ឆ្ពោះទៅកាន់​ដែន​កោះ​ឥណ្ឌូ​នេ​ស៊ី ដែលជា​ទីដែន​មាន​ស្រី​ស្អាត​ឆ្លាត​ជាច្រើន​ប្រទេស​មក​ប្រមូលផ្តុំ​គ្នា ​ដើម្បី​ប្រកួតប្រជែង​សម្រស់ ចំណេះដឹង និង​ទេពកោសល្យ​លើ​វិស័យ​បវរកញ្ញា​។ ​ស្រី​ស្អាត ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី គឺជា​បេក្ខភាព​ដែលមាន​ភាព​ឆ្លាត​វៃ​ និង​សម្រស់​ទាក់​ទាញដំណើរ​ដងខ្លួន​សមសួន​បាន​បន្តវេន​ពី​រៀមច្បង​ ប៉ូ​គីម​ថេ​ង សុ​ត​ធីតា ក្លាយជា​រាជ​នី​សម្រស់ ឆ្នាំ​ ២០២២​។

​សម្រាប់ ​Top 5 Miss Grand Cambodia 2022 បាន​ក្លាយជា​ម្ចាស់​តំណែង​រៀងៗ​ខ្លួន​រួមមាន​៖ 1- ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី Miss Grand Cambodia 2022 , 2. ហង្ស សុ​រិ​យ៉ាន់ Miss Earth Cambodia 2022 , 3-​លឹម ណា​លី ​Miss Global Cambodia 2023 , 4.​កែវ ស្រី​លីន​ Miss interGlobal Cambodia 2022​ និង​5. ភាព ថាវ​រី Miss Polo Cambodia 2022៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម