Connect with us

ជីវិតកម្សាន្ដ

តារាសិចស៊ី អៀ ម៉េងលិ ទម្លាយចរិតបែបនេះធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកគ្រប់គ្នា

បានផុស

នៅ

តារាស្រីនិយមការស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចីកញ្ញា អៀ ម៉េងលិ ហៅអូនម៉ីថ្មីៗនេះ បានប្រកាសដំណឹងបែកបាក់ស្នេហ៍ជាមួយសង្សារ ដែលស្រលាញ់គ្នាប្រមាណ ៥ ឆ្នាំ មកហើយបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​រឿងរ៉ាវ​ស្នេហា​ត្រូវបាន​បញ្ចប់​តាមរយ​:​ការ ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន​នោះ​តារា​ស្រី អៀ ម៉េង​លិ មក ទល់​ពេលនេះ​គេ​មិនទាន់​ដឹង​ទេ​ថា​ នាង​អាច​ទទួលយក​បុរស​ណា​ម្នាក់ ​ដើ​ម្បី​ស្អំ​បេះដូង​នៅឡើយ​ទេ​ ខណៈមានការ​បង្ហើប​ថា​ កំពុងមាន​បុរស​ជាច្រើន​តាម​លួង​លោក​សុំ​ស្នេហ៍​ពី​តារា​ស្រី​រូបនេះ​។​

​ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​ជីវិត​ឯកជនរបស់​តារា​ស្រី អៀ ម៉េង​លិ ឯណោះ​វិញ​ជា​រឿងៗ​នាង​នៅតែ​បង្ហាញ​ស្នាមញញឹម​ហាក់​គ្មាន​រឿង​អ្វី​កើត​ឡើ ង​នោះ​។​ ម្យ៉ាង​គេ​ឃើញ អៀ ម៉េង​លិ​នាង​តែងតែ​បញ្ចេញ​រូបភាព​ថ្មីៗ​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​មិនចាញ់​មិត្តភក្តិ​រួម​ជំនាន់​ទេ​។ ​តួយ៉ាង​មុននេះ ម៉េង​លិ បាន​បង្ហោះ​រូបភាព​ដ៏​ទាក់ទាញ​ភ្ជាប់​ខ្លឹមសារ​រៀបរាប់​ពី​អត្តចរិត​រប​ស់​ខ្លួន​ដែល​គ្រប់គ្នា​ពុំ​ធ្លាប់​ដឹង​។​

​តារា​សាច់​សខ្ចី​កញ្ញា អៀ ម៉េង​លិ បាន​បើក​កកាយ​អំពី​ចរិត​ពិត​របស់​ខ្លួន​ដូច្នេះ​ថា​តាំងពី​កើតមក​ គឺ​នា​មង​ជា​មនុ​ស្សបែបនេះ ​ចរិត​ត្រង់​ទៅ​ត្រង់​មក​ច្បាស់ៗ​សម្ដី​អាក្រក់​ខ្លះ​ហើយក៏​រាង​ឈ្លើយ​បន្តិច​ដែរ​ចូល ចិត្ត​លេងសើច​ច្រើន​ ដើម្បីឲ្យ​ជីវិត​មានន័យ​។​

​ស្រី​ស្អាត អៀ ម៉េង​លិ បាន​បន្តថា​ បញ្ជាក់ដែរថា “​ខ្ញុំ​ស្មោះត្រង់​នឹង​មនុស្ស​ដែល​ស្មោះត្រង់​នឹង​ខ្ញុំ​ដូចគ្នា​ ខ្ញុំ​ក៏​មិនដែល​គិត​ទៅ​ច្រណែន​ជីវិត​របស់​អ្នកណា​ទេ​ រាប់​អាន​ជាមួយគ្នា​ក៏​ឲ្យ​អស់ពី​ចិត្ត​ឃើញ​អី្វ​និយាយ​ប្រាប់​ហ្នឹង​មិន​ចូលចិត្ត​លាក់​។ ​ខ្ញុំ​ទម្លាប់​ប្រដៅ​ខ្លួនឯង​ថាបើ​អ្នកណា​មក​ល្អ​ដាក់​ខ្ញុំ ខ្ញុំ​ក៏​តបស្នង​ដោយ​បេះដូង​។ ​ជាមួយ​ខ្លឹមសារ​របស់ អៀ ម៉េង​លិ នេះដែរ​គេ​ឃើញ​មាន​អ្នកគាំទ្រ​យល់ថា​ សម្តី​របស់ អៀ ម៉េង​លិ ពិតជា​មាន​ប្រយោជន៍​ល្អ​ផងដែរ​ ចំពោះ​អ្នក​ដែល​កំពុង​តាម​ស្រលាញ់​នាង ​ដើម្បី​បាន​សិក្សា​ច្បាស់​នៅ​ចិត្តគំនិត​របស់​កញ្ញា អៀ ម៉េង​លិ នា​ថ្ងៃ​អនាគត​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម