Connect with us

ជីវិតកម្សាន្ដ

Ken បង្ហោះឃ្លិបជាមួយកូនប្រុស អ្នកគាំទ្រចាប់អារម្មណ៍លើសម្រស់របស់លោក

បានផុស

នៅ

តារាសម្ដែងជើងចាស់ ken theeradeth បង្ហោះឃ្លិបឱបកូនប្រុសពៅទាំងទឹកមុខសប្បាយរីករាយ។ ខណៈអ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំង លើសម្រស់របស់​លោក​មិន​ប្រែ​ចាស់​ទៅ​តាម​វ័យ​សោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវីដេអូឃ្លិបនោះ Ken បានប្រលែងលេងជាមួយកូនប្រុសពៅយ៉ាងសប្បាយរីករាយ ដែលធ្វើឲ្យមហាជនបញ្ចេញមតិផ្ដោតលើលោកទៅវិញ។ ក្រោយឃ្លិបនោះបង្ហោះមិនប៉ុន្មាន លោកត្រូវបានគេសរសើរថា ពេលណាទើបលោកព្រមចាស់តាមវ័យ ខណៈកូនៗកាន់តែធំពេញកម្លោះអស់ហើយ។

តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​មហាជន​ដឹង​ឮ​ថា​ លោក​មាន​កូនប្រុស​ដល់​ទៅពីរនាក់ ​ហើយ​កូនច្បង​មាន​ឈ្មោះ​ថា Khunatum Wongpuapan អាយុ ១៤ឆ្នាំ និងកូនប្រុសពៅមានឈ្មោះថា Thippatai Wongpuapan អាយុ ១២ ឆ្នាំ  ជាមួយ​ភរិយា  Butsakorn Wongpuapan ដែល​គេ​និយាយ​ថា ​គ្រួសារ​នេះ​មាន​ភាព​កក់ក្ដៅ​។ ជាពិសេស​លោកនិងភរិយា តែង​នាំ​កូនៗ​​ធ្វើ​ដំណើរ​កម្សាន្ត និង​ធ្វើ​សកម្មភាព​ជាមួយគ្នា​ជានិច្ច។

យ៉ាងណាមិញ​តួប្រុស​ក្នុងរឿង “ពិស​បង្ក្រាប​ភ្លើង” រូបនេះ​ តែងតែ​ថត​រូប​ជុំ​ជាមួយ​គ្រួសារ​តាំងពី​កូនៗ​នៅ​តូចៗ​មក​ម្ល៉េះ។ជាមួយគ្នា​នេះ​ដែរ​ ហ្វេនៗ​របស់​លោក​តែង​លួច​សង្កេត​លើ​សម្រស់ Ken ទោះបី​ជា​លោក​ឈាន​ចូល​វ័យ៤៤ឆ្នាំ​ហើយ​ក្ដី។ក្នុងនោះគេពោលពាក្យសរសើរថា ken នៅតែសង្ហា និងអាចឈរលើតំណែងតួឯកមកដល់បច្ចុប្បន្ននេះបានដដែល៕

សូមទស្សនាវីអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិត្តជិតស្និទ្ធ Pinky បដិសេធថា ស្វាមីនាងមិនស្គាល់នាយកប្រតិបត្តិ Forex3D ឡើយ

ចុចអាន៖ក្រោយរងការរិះគន់បោះបង់ Pinky ពេលលំបាក Yardthip បង្ហោះសារបកស្រាយយ៉ាងវែងអន្លាយ



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣៧ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម