ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ រំភើបរហូតស្រក់ទឹកភ្នែកមិនដឹងខ្លួនក្រោយឃើញសិល្បៈបុរាណលែងឯកា
តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានបង្ហាញពីអារម្មណ៍រំភើបខ្លាំងរហូតស្រក់ទឹកភ្នែកមកឯងៗ បន្ទាប់ពីឃើទស្សនិកជននិងយុវជនខ្មែរជាច្រើនបានយល់ដឹងហើយនាំគ្នាចូលទស្សនាគាំទ្រកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ។

ជាមួយក្តីរំភើបតារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ បាននិយាយទាំងក្តុកក្តួលក្នុងចិត្តថា សម្រាប់ទឹកភ្នែកដែលស្រក់មកនេះដោយសារតែក្តីរំភើបដែលឃើញបងប្អូនជាច្រើនបាននាំគ្នាមកគាំទ្រការសម្តែងនាពេលនេះ។ ដូច្នេះហើយទើបនាងយល់ថា ចំពោះសិល្បៈបុរាណខ្មែរគឺលែងឯកាទៀតហើយ។

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា កម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» បានបញ្ចប់ដោយរលូន និងទទួលបានការគាំទ្រខ្លាំង ពីពុកម៉ែបងប្អូន។ នាងថា ការចូលរួមរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនត្រឹមតែជាការចូលរួមទស្សនាតែជាការគាំទ្រលើក ស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា។

សូមជម្រាបថា សម្រាប់កម្មវិធីវប្បធម៌ខាងលើនេះត្រូវបានធ្វើឡើងបញ្ចប់ដោយជោគជ័យដែលបានរៀបចំសម្តែងនៅសាលសន្និសីទចតុម្មុខកាលពីថ្ងៃ ទី២៧ និងទី២៨ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ ។ ក្នុងការសម្តែងនេះគឺមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ