Connect with us

ជីវិតកម្សាន្ដ

អ្នកឧកញ៉ា គួច ម៉េងលី៖ «ក្នុងមួយជីវិតយើង មានមិត្តសម្លាញ់ត្រឹមតែម្នាក់ ឬពីរនាក់ គឺគ្រប់គ្រាន់ហើយ»

បានផុស

នៅ

អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ ក្នុងមួយជីវិត គេមិនដែលមានមិត្តសម្លាញ់លើសពីម្នាក់ ឬពីរនាក់ឡើយ ប៉ុន្តែបើមិត្តរាប់អាន គឺមានច្រើន។ អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា​គួច ម៉េងលី បានឲ្យនិយមន័យនៃពាក្យថា មិត្តសម្លាញ់ថា គឺជាមនុស្សដែលជាទីស្រឡាញ់ស្និទ្ធស្នាល ជិតដិត អាចទុកចិត្តបាន និងអាចពឹងពាក់បាន។ ឧទាហរណ៍ថា នៅពេលអ្នកឈឺ គេតែងតែ​មកសួរសុខទុក្ខអ្នក។ នៅពេលអ្នកពិបាកចិត្ត គេតែងតែលើកទឹកចិត្តអ្នក។ នៅពេលអ្នកមានបញ្ហា គេតែងតែជួយរកដំណោះស្រាយឱ្យអ្នក។ នៅពេលអ្នកត្រូវការជំនួយ គេតែងតែផ្ដល់ជំនួយដល់អ្នក។ នៅពេលអ្នកធ្លាក់ខ្លួន គេមិនបោះបង់អ្នកចោល។ អ្វីៗដែលគេផ្ដល់ឱ្យអ្នក គឺគេផ្ដល់ដោយសុទ្ធចិត្ត។

ចំណែកឯមិត្តរាប់អាន គឺជាមនុស្សដែលអ្នកស្គាល់ឬរាប់អានធម្មតាៗ មិនជិតស្និទ្ធ មិនអាចពឹងពាក់បាន។ មិត្តរាប់អានភាគច្រើន ពួកគេមានពេលវេលានៅជាមួយអ្នកតែពេលអ្នកថ្កុំថ្កើង មានជោគមានជ័យ និងមានស៊ីមានផឹកតែប៉ុណ្ណោះ។ មនុស្សបែបនេះ នៅពេលអ្នកមានបញ្ហា ឬត្រូវការជំនួយ គេតែងតែនៅឆ្ងាយពីអ្នក មិនខ្វល់ពីអ្នក។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី។

ហេតុដូច្នេះហើយ លោកបានពោលឡើងថា៖ «ក្នុងមួយជីវិតយើង មានមិត្តសម្លាញ់ត្រឹមតែម្នាក់ ឬពីរនាក់ គឺគ្រប់គ្រាន់ហើយ»។ សម្រាប់អ្នកឧកញ៉ា គួច ម៉េងលី នៅពេលអ្នករកបានមិត្តសម្លាញ់ក្នុងជីវិតហើយ ចូររក្សាចំណងមិត្តភាពជាមួយគេឱ្យបានយូរអង្វែង ហើយដើម្បីរក្សាមិត្តភាពជាមួយគេបានយូរអង្វែង អ្នកត្រូវចេះខ្វល់ខ្វាយពីគេ យកចិត្តទុកដាក់ចំពោះគេ និងចេះជួយគេវិញផងដែរ ជាពិសេស ដាច់ខាតកុំធ្វើជាអ្នកដែលចាំតែទទួលជំនួយពីគេ តែត្រូវធ្វើខ្លួនជាអ្នកផ្ដល់ជំនួយឱ្យគេវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម