ជីវិតកម្សាន្ដ
ចំណុចអ្វីខ្លះដែលជំរុញឲ្យ លីម តិចម៉េង ឆក់យកបេះដូងអ្នកគាំទ្រ រហូតក្លាយជាម្ចាស់ពាន Cambodian Idol
ទម្រាំទទួលបានជោគជ័យលើវិថីសិល្បៈ និងក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ តើកំលោះតូច លីម តិចម៉េង មានចំណុចពិសេសអ្វីខ្លះ?

លីម តិចម៉េង មានស្រុកកំណើតនៅភូមិស្វាយមាស ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានលោកឱពុកជាអ្នកដឹកសិស្សសាលារៀន ចំណែកឯអ្នកម្ដាយជាសន្តិសុខ និងលក់អីវ៉ាន់តិចតូច ហើយតិចម៉េងជាកូនបងនៅចំណោមបងប្អូន ៣ នាក់ក្នុងគ្រួសារ។ ម្ចាស់ជយលាភី Cambodian Idol រដូវកាលទី ៤ បានបញ្ឈប់ការសិក្សាឆ្នាំទី ៣ នៅសកលវិទ្យាល័យ ន័រតុន ផ្នែកសំណង់ស៊ីវិល ដោយសារបញ្ហាហិរញ្ញវត្ថុមិនអំណោចផល ទើបធ្វើឲ្យម្ចាស់ពានរង្វាន់រូបនេះបង្ខំចិត្តឈប់រៀន ដើម្បីប្រឡូកវិស័យសិល្បៈផ្គត់ផ្គង់ជីវភាព។


កំលោះតូច លីម តិចម៉េង ចាប់ផ្ដើមស្រលាញ់វិស័យសិល្បៈតាំងពីខ្លួនរៀនវិទ្យាល័យថ្នាក់ទី ១០ មកម៉្លេះ ដោយគ្រាន់តែមិនមែនជាសិល្បៈផ្នែកចម្រៀង គឺជាការរ៉េប និង Bet Box ប៉ុន្តែវាបានបរាជ័យទើបតិចម៉េងងាកមកចាប់ផ្នែកចម្រៀង និងតន្ដ្រីវិញរហូតបានចូលច្រៀងនៅ Pub មួយកន្លែងបាន ៤ ឆ្នាំមុនដាច់ចិត្តចូលប្រលង Cambodian Idol។


បើនិយាយពីចំណុចដែលជំរុញឲ្យកំលោះរូបសង្ហារ លីម តិចម៉េង ទទួលបានជោគជ័យ ក៏ព្រោះតែសំឡេងមានភាពខុសប្លែកពីគេ បូករួមជាមួយទេពកោសល្យនៃការប្រើប្រាស់សំឡេង គួបផ្សំនឹងទឹកដមដ៏ក្រអួនក្រអៅ អន្ទងចិត្តអ្នកស្ដាប់ឲ្យស្លុងទៅតាម។ លើសពីនោះទៅទៀត អ្នកគាំទ្រជាច្រើន បានកោតសរសើរពីភាពរួសរាយរាក់ទាក់ និងការឲ្យតម្លៃទៅអ្នកគាំទ្រ។
គួររំលឹកថា កាលពីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ នបេក្ខជនដែលឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ គឺមានចំនួន ៤ នាក់ រួមមាន៖ លីម តិចម៉េង, នាង ដាវីន, ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ៕


អត្ថបទ៖ ផានិត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា