ជីវិតកម្សាន្ដ
Kwan និយាយបែបណា ក្រោយធ្លាយពាក្យចចាមអារ៉ាមថា នាងឆក់ខ្សែភ្លើងស្លាប់
ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងលើតារាសម្ដែងស្រី Kwan បានធ្វើឲ្យមហាជនហាក់ភ្ញាក់ផ្អើលខ្លាំង ក្រោយនៅលើបណ្ដាញសង្គមធ្លាយពាក្យចចាមអារ៉ាម ដោយប្រើចំណងជើងធំៗថា “វិស័យសិល្បៈមានការសោកស្ដាយជាខ្លាំងនៃជីវិតចុងក្រោយ Kwan Usamanee ក្រោយថតរឿង “Husband in Disguise” ជារឿងដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Amarin TV HD ប៉ុស្តិ៍លេខ ៣៤។”

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីដឹងថា ដំណឹងបែបនេះត្រូវបានបញ្ចេញ និងបង្កការយល់ច្រឡំ ក្នុងចំណោមអ្នកលេងអ៊ីនធឺណែត រួមទាំងអ្នកគាំទ្រ Kwan បានចេញមុខបកស្រាយថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ ដែលឃើញព័ត៌មានបែបនេះ! ព្រោះនេះជាព័ត៌មានក្លែងក្លាយដូចរាល់ដង។ Kwan នៅមានជីវិត មិនទាន់ស្លាប់ដូចដែលព័ត៌មានចុះផ្សាយឡើយ ហើយនេះមិនមែនជាលើកទីមួយទេ ដែលមានគេផ្សាយថា Kwan បានស្លាប់។”

ទន្ទឹមនោះ តារាសម្ដែង Kwan ក៏បាននិយាយទៀតថា “ខ្ញុំប្រហែលជាមិនដាក់ពាក្យបណ្ដឹងទេ! ដោយសារតែយើងមិនអាចធ្វើវាបាន។ ម៉្យាងទៀត ពេលខ្ញុំបានឃើញព័ត៌មាននេះដំបូង ខ្ញុំភ្ញាក់ផ្អើលខ្លាំង។ ប៉ុន្តែមនុស្សជាច្រើននិយាយថាពេលមនុស្សជេរយើងស្លាប់ ឬពាក្យចចាមអារ៉ាមថាស្លាប់ វាអាចចាត់ទុកថាជាការបន្តជីវិតរបស់យើង។ សម្រាប់ទីនេះ Kwan មិនសូវធ្ងន់ធ្ងរទេ ព្រោះមិនពិត។ យើងនៅតែធ្វើការធម្មតា ថតរឿង ធ្វើជំនួញ ហើយរឿងភាគនៅតែចាក់ផ្សាយ”

យ៉ាងណាមិញ អ្នកសារព័ត៌មានក៏បានសួរបន្ថែមទៀតថា ពេលកំពុងថតរឿងផ្សេងៗ តើមានឧប្បត្តិហេតុដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នជាពិសេស? នាងនិយាយថា “គ្រោះថ្នាក់នៅក្នុងផ្នែក អ្វីដែលត្រូវនិយាយថាគ្រប់ក្រុមថតសុទ្ធតែមានការប្រុងប្រយ័ត្នខ្លាំង។ ដូចរឿង “Husband in Disguise “ដែលបានថត ក្រុមនីមួយៗបានធ្វើការងាររបស់ពួកគេយ៉ាងល្អឥតខ្ចោះ។ ចំណុចសំខាន់ គឺទៅលើតារាសម្ដែងបញ្ហាឆ្លងចរន្តអគ្គិសនីឆក់ មិនធ្លាប់មានដូចការចុះផ្សាយទេ។ ខ្ញុំសូមឲ្យគ្រប់គ្នា និងត្រូវមានឆន្ទៈ សិទ្ធិនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ កុំរំលេចតែព័ត៌មានក្លែងក្លាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួសម្ដែងប្រុស-ស្រីក្នុងរឿង “បុព្វេសន្និវាស” ៣ គូ សុទ្ធតែប្រកាសចែកផ្លូវគ្នា
ចុចអាន៖អ្នកគាំទ្ររំភើបចិត្ត ក្រោយលេចមុខតារាថៃពីរគូ ទៅទស្សនាប្រាសាទអង្គរវត្ត

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច